អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន​សែន​ស្នើ​លោក​ស៊ូ​បែ​ឌី​ជំ​រុញ​បក្ស​ប្រឆាំង​ចូល​សភា

នៅ​ក្នុង​ជំនួប​ដ៏​កម្រ​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន និង​លោក សូរិយា​ប្រាសាទ ស៊ូ​បែ​ឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ លោក នាយក​រដ្ឋ​មន្ត្រី បាន​ស្នើ​ឱ្យ​លោក ស៊ូ​បែ​ឌី ជំរុញ​គណ​បក្ស​ប្រឆាំង​ចូល​ប្រជុំ​ក្នុង​សភា។ ការ​ចូល​ប្រជុំ​សភា​នេះ ជា​ច្រក​តែ​មួយ​គត់​ដើម្បី​ទម្លុះ​ភាពទាល់​ច្រក​នៃ​ស្ថាន​ការណ៍​នយោ​បាយ​នា​ពេល​បច្ចុប្បន្ន។ គណ​បក្ស​សង្គ្រោះ​ជាតិ ស្វា​គម​ចំពោះ​សំណើរ​នេះ ប៉ុន្តែ​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​។

លោក​ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​
លោក​ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាល់​ច្រក​នៃ​ស្ថាន​ការណ៍​នយោ​បាយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន គឺ​មាន​តែ​ការចូល​រួម​ប្រជុំ​សភា​ពី​សំ​ណាក់​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។ នេះ​ជា​សំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅកាន់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក សូរិយា ប្រាសាទ​ស៊ូ​បែ​ឌី នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ពុធ​ទី១៥ មករា​នេះ។

 
ជា​កិច្ចប្រជុំ​ដ៏​កម្រ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ស៊ូ​បែ​ឌី​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ជំនួប​អស់​រយៈពេល​ពីរដង​រួចមកហើយ។ ហើយ​ជំនួប​នៅ​ព្រឹក​នេះ ក៏​ជា​ជំនួប​ដែល​ធ្វើឡើង​ក្រោយ​កម្ពុ​ជាមាន​ផ្ទុះ​អំពើហិង្សា​បង្ហូរឈាម និង​ចំ​ពេលដែល​កម្ពុជា​កំពុង​តែមាន​ភាពទាល់ច្រក​នយោបាយ​ផងដែរ។

ឆ្លើយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​វិមាន​សន្តិភាព លោក ឱម​យិន ទៀង ដែលជា​សមាសភាព​ម្នាក់​ក្នុ​ងិ​ច​ប្រជុំ​ដែរនោះ បាន​ដកស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ឆ្លើយតប​ទៅ​សំណួរ​ស្តីពី​ភាពទាល់ច្រក​នៃ​នយោបាយ​នៅ​កម្ពុជា​របស់ លោក ស៊ូ​បែ​ឌី​ថា “បញ្ហា​ទាំងអស់ ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រដ្ឋសភា ព្រោះថា​កំណែទម្រង់​ការបោះឆ្នោត និង​ការដោះស្រាយ​បញ្ហានយោបាយ នាពេល​សព្វថ្ងៃនេះ ដែល​ត្រូវធ្វើ​ចេញពី​រដ្ឋសភា។

សំណើរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​បែបនេះ គឺ​ខណៈដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​អាណត្តិ​ទី៥រហូតមក​ចាប់តាំងពី​សភា​អាណត្តិ​ទី៥ចាប់កំណើត​នៅ​ខែកញ្ញា។ ឆ្លើយតប​ទៅនឹង​សំណើរ​របស់​បក្ស​កាន់អំណាច់​ស្តីពី​ការចូលរួម​ប្រជុំ​សភា​នេះ លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ស្វាគមន៍​ចំពោះ​សំណើរ​នេះ។  ប៉ុន្តែ​បក្សប្រឆាំង​មាន​សំណើរ​ពីរ​សំខាន់​គឺ កំណែទម្រង់​ការបោះឆ្នោត និង​ការបោះឆ្នោត​ឡើងវិញ។

យ៉ាងណាក៏ដោយ​ការស្នើ​ទៅ​តំណាង​អង្គការសហប្រជាជាតិ​ឱ្យ​បក្សប្រឆាំង​ចូលប្រជុំ​សភា​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ននេះ គឺជា​វិជ្ជមាន​មួយ។ តាមរយៈ​អ្នកនាំពាក្យ​នៃ​អង្គប្រជុំ​លោក ស៊ូ​បែ​ឌី ក៏បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា លោក ក៏​រងចាំ​មើល​ដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ