អានតួអត្ថបទ
កម្ពុជា

លោក ធន សារ៉ាយ មាន​សុទិដ្ឋិនិយម​ច្រើន ចំពោះ​ការ​មក​ដល់​របស់​លោក ស៊ូ​ប៊ែ​ឌី​

នៅ​ថ្ងៃទី​១៣មករានេះ លោក ធន សារ៉ាយ ប្រធា​ន​អង្គការ​ អាដហុក បាន​ចូលជួប​ពិភាក្សា​ទ្វេរភាគី ជាមួយនឹងអ្នក​រាយការណ៏​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំនៅ​កម្ពុជា លោក ស៊ូរិយ៉ា ប្រាសាទ​ ស៊ូបេឌី។ នៅ​ក្នុង​ការ​ជួប​ពិភាក្សា​នោះ លោក ធន​ សារ៉ាយ បាន​លើក​យក​របៀប​វារៈមួយ​ចំនួន ដែល​ផ្តោត​សំខាន់ ទៅ​លើបញ្ហា​សិទ្ធមនុស្ស​នៅ​កម្ពុជា ទៅ​ជម្រាប​ជូន​ លោក ស៊ូប៊ែរឌី ដែល​ក្នុង​នោះ​រួម​មាន៖ កា​រដោះ​លែង​ អ្នក​​ដែល​ជាប់​ឃុំ​ឃាង ការ​​កាត់​បន្ថយ ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា និងស្វែង​​រក​ដំណោះ​ស្រាយ​នយោបាយ និង​ការ​ចរចារគ្នា​ ​ដោយ​សន្តិវិធី។​ បន្ទាប់​ពី​បញ្ចប់​ការ​ជួប​ពិភាក្សា លោក ធន សារ៉ាយ ហាក់​បាន​សម្តែង​ចំណាប់​អារម្មណ៏​សុទិដ្ឋិនិយម​ច្រើន ចំពោះ​ដំណើរ​ទស្សនកិច្ច​ របស់​លោក ស៊ូប៊ែឌី និង​ការ​លើកតំកើន​សិទ្ធមនុស្ស​នៅ​កម្ពុជា។ សូម​ស្តាប់ លោក ធន សារ៉ាយ៖

លោកធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក
លោកធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ