អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា៖​«​ការ​បោះឆ្នោត​អសកល នៅ​ថ្ងៃ​អាទិត្យ​នេះ គ្មាន​អំពើ​ហិង្សា អ្នក​បោះឆ្នោត បង្ហាញ​ឆន្ទៈ​ពិត​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​នេះ គឺ​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា នីក​ហ្វិក។ លោក ហង្ស ពុទ្ធា បាន​វាយ​តំលៃ​​ជាបឋម​ថា ការបោះឆ្នោត​អសកល​នៅ​ថ្ងៃអាទិត្យ​នេះ គ្មាន​អំពើ​ហិង្សា គ្មាន​ភាព​មិន​ប្រក្រតី​ កើត​ឡើង​នោះ​ទេ ហើយ​ថា អ្នក​បោះឆ្នោត​បើ​ទោះ​បី​ជា​មក​ពី​គណបក្ស​ណា​ក៍​ដោយ ប៉ុន្តែ​​ពួកគេ​ បាន​បង្ហាញ​ឆន្ទៈ​ពិតៗ ក្នុង​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។ យ៉ាង​ណា​ក៍​ដោយ លោក ហង្ស ពុទ្ធា មាន​សុទ្ទិដ្ឋិនិយម​ថា ឆ្លងកាត់​ការ​បោះឆ្នោត​នេះ​ទៅ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២​នេះ នឹង​មាន​ឥទ្ធិពល​ច្រើន នៅ​ក្នុង​ការ​ចូលរួម​សំរេច​ចិត្ត​នានា សំដៅ​បំរើ​ផល​ប្រយោជន៍ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន តែ​មិនមែន​បំរើ​ផល​ប្រយោជន៍​របស់​បក្ស​នោះ​ទេ។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា នីក​ហ្វិក។
លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា នីក​ហ្វិក។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ