អានតួអត្ថបទ
បទសម្ភាស

លោក​ទេព នីថា៖​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ បែប​អសកល​ តែជា​ការ​បោះឆ្នោត​សម្ងាត់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​​ភ្ញៀវ​​ប្រចាំ​ថ្ងៃ ​របស់​​វិទ្យុ​​បារាំង​ RFI​ នៅ​​ថ្ងៃ​​សៅរ៍​​នេះ ​គឺ​​លោក ​ទេព នីថា ​អគ្គ​លេខា​ធិ​ការ​គ.ជ.ប។ ​លោក ​ទេព​ នីថា ​បាន​​ឲ្យ​​ដឹង​ថា ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជ​ធានី ​ខេត្ត ​ក្រុង​ ​ស្រុ​ក ​ខណ្ឌ​ អាណត្តិ​​ទី​២ ​នា​​ថ្ងៃ​អាទិត្យ ​ទី​១៨ ​ខែ​ឧសភា ​ឆ្នាំ​២០១៤ ​ជា​ការ​​បោះ​ឆ្នោត​​បែប​​​អ​ស​ក​ល ​ដែល​​មាន​តែ​​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​ ក្នុង​​តំណែង​ សរុប​​ចំនួន​ ១១​៤៥៩​ នាក់​ ​ប៉ុ​ណ្ណោះ​ ជា​​អ្នក​បោះ​ឆ្នោត​។ ​ប៉ុន្តែ​​តាម​ច្បាប់ ​និង​​តាម​​គោល​ការណ៍ ​ដែល​​គ.ជ.ប​​រៀប​ចំ ​គឺ​​ការ​បោះ​ឆ្នោត​ នៅ​​ថ្ងៃ​អាទិត្យ​ ទី​១៨​ឧ​សភា​ ជា​ការ​​បោះ​ឆ្នោត​​ជា​សម្ងាត់ ​ដែល​​អ្នក​បោះ​ឆ្នោត​ម្នាក់ៗ ​មាន​​សិទ្ធិ ​ធ្វើ​ការ​​សម្រេច​ចិត្ត ​ជ្រើស​រើស​​គណបក្ស​នយោបាយ​ ដែល​​គាត់​​ពេញ​ចិ​ត្ត​។​​​

លោក​ទេព នីថា អគ្គលេខា​ធិកា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត
លោក​ទេព នីថា អគ្គលេខា​ធិកា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ