អានតួអត្ថបទ
ភូមា

រដ្ឋាភិបាល​ភូមា​ ធ្វើការ​សុំ​ទោស​ព្រះសង្ឃ​ ចំពោះ​អំពើ​ហឹង្សា​ដែល​កើតមាន​ឡើង​លើ​ព្រះសង្ឃ​

យោង​តាម សារព័ត៌មាន​​ប្រចាំ​ថ្ងៃ​​មួយ​ របស់​ភូមា​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ រដ្ឋា​ភិបាល​​ភូមា​ បាន​ធ្វើការ​​សុំ​​ទោស​​​​ព្រះសង្ឃ​ ចំពោះ​អំ​ពើ​ហឹង្សា​ក្នុង​ការ​បង្ក្រាប​​​បាតុកម្ម​​​​ប្រឆាំ​ង​ ការដ្ឋាន​​រ៉ែ​​​ របស់​ក្រុម​ហ៊ុន​ចិន​​ កាល​ពី​ចុង​ខែ​ វិច្ឆិកា​​មុន ដែល​បាន​បង្ក​អោយ​ មាន​ព្រះសង្ឃ​របួស​ ជិត​១០០​​ អង្គ​។ ព្រះ​សង្ឃជា​​ច្រើន​អង្គ​ បាន​សំ​ដែ​ង​ការ​ស្វាគមន៍​ ដល់​ការ​សុំ​ទោស​នេះ​​ ប៉ុន្តែ​ បាន​​សុំ​អោយ​រដ្ឋា​ភិបាល​ ធ្វើការ​សុំ​ទោស​ដោយ​ផ្ទាល់​​ ចំពោះ​ព្រះ​សង្ឃ​គ្រប់​អង្គដែល​រង​របួស។ នៅ​ថ្ងៃ​សោរ៍​នេះ​ មនុស្ស​ប្រហែល​ជា​ ២០០​នាក់​ ​​ធើ្វ​កូដកម្ម ​សា​ជា​ថ្មី​ ប្រ​ឆាំង​​នឹង​ការ​បង្ក្រាប​​ហឹង្សា​នេះ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​៤០​អង្គ​ចូល​រួម​​ផង​ដែរ​​។

ព្រះសង្ឃ​នៅ​​​ភូមា​
ព្រះសង្ឃ​នៅ​​​ភូមា​
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋមន្ត្រី​ ក្រសួង​ធម្មការ​​និង​សាសនា​ ភូមា​ លោក​ Myint Maung បាន​ប្រាប់​កាសែត​ប្រចាំ​ថ្ងៃ​​​ New Light of Myanmar របស់​ភូមា​​ នៅ​ថ្ងៃ​សោរ៍​​នេះ​ ថា​ ព្រឹតិ្តការណ៍​ដែល​បណ្តាល​អោយ​មាន​ ព្រះ​សង្ឃ​របួស​ ៩៩​អង្គ និង​ មនុស្ស​​​១១​ នាក់​ទៀត​របួស​ គឺ​ធ្វើ​អោយ​រដ្ឋា​ភិបាល​ មាន​ការ​ឈឺ​ចាប់​ផ្សារ​ខ្លាំង។ លោក​ Myint Maung បាន​បន្ថែម​​ថា រដ្ឋាភិបាល បាន សុំទោស​ព្រះសង្ឃ​ដែល​រង​គ្រោះ​ក្នុង​​អំ​ពើ​បាតុកម្ម​​កាល​ពី​ខែ វិច្ឆិកា​ ហើយ​​​បាន​បរិហារ​​​​ អជ្ញាធរ​​​ខ្លួន​ ថា​គ្មាន​សមត្ថភាព​ក្នុង​ការងារ។

កាល​ពី​​​ ចុង​ខែ​វិច្ឆិកា ក្រុម​បាតុករ​រាប់​ពាន់​នាក់​ បាន​នាំ​គ្នា​តវ៉ា​ ទាមទារ​អោយ​បញ្ឈប់​​នូវ​គំរោង​ពង្រីក​ការដ្ឋាន​រ៉ែ​ របស់​ក្រុម​ហ៊ុន​ចិន​មួយ​ ក្នុង​ស្រុក​ ម៉ូនីរ៉ា​ ស្ថិត​​នៅ ភាគខាង​ត្បូង​ប្រទេស​ ដើម្បី​​រង់​ចាំ​ ការ​សិក្សា​ អំ​ពី​​ផ្នែក​ប៉ះ​ពាល់​បរិដ្ឋាន​ជាមុន​សិន។ ប៉ូលីស​ភូមា​ បាន​បង្ក្រាប​ក្រុម​បាតុករ​ ធ្វើ​អោយ​ព្រះ​សង្ឈ​ច្រើន​អង្គ​ រង​របួស។

នៅ​ថ្ងៃ​សៅរ៍​នេះ​ បាតុករ​ ២០០​នាក់​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ ប្រហែល​៤០​អង្គ​ នឹង​ធ្វើ​​បាតុកម្ម​ សារ​ជា​ថ្មី​ ប្រឆាំង​នឹង​ អំពើ​ហឹង្សា​ របស់​រដ្ឋ​អំណាច​ភូមា។

រូប​ថត​ព្រះ​សង្ឃ​រង​របួស​ កំពុង​ព្យា​បាល​​លើ​គ្រែ​ ក្នុង​មន្ទីរ​​ពេទ្យ បាន​ធ្វើ​អោយ ​ប្រជាជន​ភូមា​ នឹក​ឃើញ​ឡើង​​វិញ នូវ​អំពើ​ផ្តាច់​ការ​​ក្នុង​របប​សឹក​ចាស់។​ ស្ថានភាព​នេះ ធ្វើ​អោយ​ចោទ​ ជា​សំណួរ​ថា​ តើ​​រដ្ឋាភិបាល​ភូមា​​ថ្មី មាន​សមត្ថភាព​​គ្រប់​គ្រាន់​ ដែរ​​រឺ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ