អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​សង្ឃឹម​មាន​ទំនាក់ទំនង​”ធម្មតា”​ជាមួយ​រដ្ឋបាល​ថ្មី​នៅ​អាមេរិក​

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​សំដែង​ម្តង​ទៀត​នូវ​សេចក្តី​សង្ឃឹមថា អាច​កសាង​ទំនាក់​ទំនង​“ស្រួលបួល​ធម្មតា“ ជាមួយ​សហរដ្ឋអាមេរិក​ក្រោយ​ពី​លោក ដូណាល់ ត្រាំ​ឡើង​ជា​ចៅ​ហ្វាយ​ថ្មី​នៃ​សេតវិមាន​ក្រុង​វ៉ាស៊ីនតោន។សេចក្តី​ថ្លែងការណ៍​នេះ ត្រូវ​បាន​ប្រមុខ​រដ្ឋ​រុស្ស៊ី​ធ្វើ​រសៀលម្សិលមិញ នៅ​វិមាន​ក្រិម​ឡាំង​ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​ប្រធានាធិបតី​​​ម៉ុលដាវី​ឈ្នះ​ឆ្នោត​ពេល​ថ្មីៗ​ដោយសារ​គោលជំហរ​រុស្ស៊ី​និយម​របស់​គាត់​ហើយ​គាត់​កំពុង​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​១​នៅ​ម៉ូស្គូ​បើ​គិត​ក្នុង ៩​ឆ្នាំ​ចុង​ក្រោយ។ 

Pour Vladimir Poutine, loins des crimes de guerre dont on l'accuse, Alep «est la plus importante opération humanitaire internationale que le monde connaisse».
Pour Vladimir Poutine, loins des crimes de guerre dont on l'accuse, Alep «est la plus importante opération humanitaire internationale que le monde connaisse». REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

តប​នឹង​សំនួរ​អ្នកកាសែត​ម្នាក់​ដែល​ចោទ​ឡើង​ក្នុង​សន្និសីទសារពត៌មាន​នេះលោក ប្រមុខ​រដ្ឋ​រុស្ស៊ី​ពូទីន​លំអិត​ថា ៖ ខ្ញុំ​មិន​ធ្លាប់​ស្គាល់​មិន​ធ្លាប់​ជួប​លោក ដូណាល់ ត្រាំ សោះ​ឡើយ​ហើយ​ខ្ញុំ​ក៏​មិន​ដឹង​តើ​គាត់​នឹង​ធ្វើ​អ្វី​លើ​ឆាកអន្តរជាតិ។ ម៉្លោះហើយ​បាន​ជា​ខ្ញុំ​គ្មាន​លេស​អ្វី​ណា​នឹង​វាយប្រហារ​លើ​គាត់​ទិតៀន​គាត់​ឫការពារ​គាត់។ លោក​ពូទីន បាន​និយាយ​សា​ឡើង​វិញ​ថា ពាក្យ​ចចាម​អារ៉ាម​ហាក់បី​ម៉ូស្គូ​មាន​វីដែអូ​ស្អី​ណា​សម្រាបប់​ង្ខូច​ឈ្មោះ​លោក ត្រាំ​និង​ប្រើ​វីដេអូ​នេះ ជា​សម្ពាធ​លើ​រូបគាត់​គឺ​ជា​រឿង​”ប្រឌិត”​សុទ្ធសាធ។

 

ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​អង្គារ​១៧​មករា​នោះ លោក​ពូទីន​បាន​បដិសេធ​ច្រាន​ចោល​ដំណឹង​ផ្សព្វផ្សាយ​ដោយ​មធ្យោបាយ​ឃោសនា​មហាជន​អាមេរិកាំង​ដែលថា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​បាន​តាម​ដាន​យកការណ៍​ពី​អនាគត​ប្រធានាធិបតី​អាមេរិកាំង​នោះ​ពេល​គាត់​វត្តមាន​នៅ​ម៉ូស្គូ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។

តាម​ប្រសាសន៍​លោក​ពូទីន​ពេល​គាត់​មក​កាន់​ក្រុង​ម៉ូស្គូ ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ លោក ដូណាល់ ត្រាំ“គ្រាន់តែ​ជា​អ្នក​ជំនួញ​ម្នាក់​ជា​មហាសេដ្ឋី​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ជាង​គេ​នៅ​ស.រ.អា.។ ហើយ​បើ​នរណា​ម្នាក់​យល់ថា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​ចេះតែ​តាមដាន​យកការណ៍​ពី​គ្រប់​តែ​មហាសេដ្ឋី​អាមេរិកាំង​ដែល​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ​អ្នក​នោះ​ឯង​គឺ លង់​ខ្លួន​ក្នុង”គំនិត​រវើរវាយ”តែ​ម្តង។

មេ​ដឹកនាំ​រុស្ស៊ី ក៏​ថ្លែង​ថា​ពពួក​ជន​ដែល​កុម្ម៉ង់​ដំណឹង​ក្លែងក្លាយ​បែប​នេះ សម្រាប់​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​នៅ​ស.រ.អា. ប្រឌិត​វា​ចេញ​មក ដើម្បី​ប្រើ​វា​ក្នុង​ការ​ប្រយុទ្ធ​នយោបាយ​គឺ​អន់​ជាង​ស្ត្រី​ពេស្យា​ទៅ​ទៀត។ សម្រាប់ពួក​គេ​នោះ​គឺ​គ្មាន​ទេ​ព្រំដែន​សីលធម៌។ រុស្ស៊ី​ផ្ទាល់​តែង​ប៉ះ​ទង្គិច​ជារឿយៗ​នឹង​ពួក​ជន​ប្រភេទ​នេះ​ដែល​ជា​គូ​ប្រឆាំង​របស់​ខ្លួន។

ទោះយ៉ាងណាក្តី ក៏​លោក​ពូទីន​សង្ឃឹម​ថា សុភនិច្ឆ័យ​គង់​នឹង​ដក​កំពស់​ឈ្នះ ហើយ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ស.រ.អា. មុខ​ជា​នឹង​វិវឌ្ឍ​ទៅ​តាម​ចរន្ត​ជា​ប្រក្រតីធម្មតា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ