អានតួអត្ថបទ
អាមេរិក-អាល្លឺម៉ង់

លោក​ អូបាម៉ា​ ទទួល​ជួប​លោកស្រី​មែគែល​ ខណៈ​វិបត្តិអ៊ុយក្រែន​កាន់​តែ​ផុង​ជ្រៅ​ទៅ

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ទទួល​រៀបចំ​ជំនួប​ជាមួយ លោក ស្រី អធិការបតី អង់គែ​ឡា មែគែល នៅឯ​សីតវិមាន​នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុងឱកាស​ដែល អំពើ​ហឹង្សា​ដ៏​អាក្រក់​នៅ​អ៊ុយក្រែន កំពុងតែ​ធ្វើអោយមាន​ការសម្រេច​យ៉ាង​ប្រឈម​គ្នា​មួយ រវាង​ការបន្ថែម​អាវុធ​ទៅ​តំបន់​សង្គ្រាម និង កិច្ចព្រមព្រៀង​សន្តិភាព​យ៉ាង​ប្រថុយ​ប្រថាន​មួយ។

REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដំនើរ​ទស្សនកិច្ច​របស់ លោកស្រី​អធិការបដី​អាល្លឺម៉ង់ គឺ​ជា​ការ​ជួបគ្នា​តទល់​មួយ​ទល់នឹង​មួយ​ជាមួយ​មេដឹកនាំ​អាមេរិក ក្នុងឱកាស​ដែល​ភាពផ្ទុយ​គ្នា កំពុងតែ​កើនឡើង​ជុំវិញ​ដំណោះស្រាយ​បញ្ឈប់​ការបង្ហូរ​ឈាម​រវាងរ​ដ្ឋាភិបាល​ក្រុងគៀវ​ប្រទេស​អ៊ុយក្រែន និង ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី។ 

នៅក្នុង​ប្រទេស លោក អូបាម៉ា​កំពុងតែ​ប្រឈម​នឹង​ការទាមទារ​អោយមាន​ការបង្កើន​ការបញ្ជូន​អាវុធ​ទៅកាន់​សមរភូមិ​នៅ​អ៊ុយក្រែន ដើម្បី​គាំទ្រ​យោធា​អ៊ុយក្រែន ក្នុង​​ការ​តបត​នឹង​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

ចំនែក លោកស្រី មែគែល និង ប្រជាជាតិ​អឺរ៉ុប​ជាច្រើន​វិញ​ជឿជាក់ថា អាវុធ​មិនអាច​ដោះស្រាយ​បញ្ហា​រវាង​អ៊ុយក្រែន និង ក្រុម​សកម្មប្រយុទ្ធ​ដែល​ទំនងជា​ទទួល​ការគាំទ្រ​ពី​រុស្ស៊ី​បាន​នោះទេ។ លើសពីនេះ វា​ទំនងជា​អាច​នឹង​បញ្ឆេះ​អំពើ​ហឹង្សា​កាន់តែខ្លាំង​ឡើង ដែល​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង ជម្លោះ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ដល់​ទៅ ៥ពាន់៤រយ​នាក់។

ជំនួស​អោយ​ការប្រើប្រាស់​អាវុធ លោកស្រី មែគែល បាន​ប្រឹងប្រែង​ស្វែង​ការ​ចរចា​​កំនត់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀពូទីន។ លោកស្រី​និង ប្រធានាធិបតី​បារាំង​កាលពី​សប្តាហ៍​មុន​បាន​ទៅកាន់​ក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅ​អ៊ុយក្រែន។ ជំនួប​ប្រជុំ​កំពូល​មួយ ដែល​រួមមាន​ការចូលរួម​ពី មេដឹកនាំ អ៊ុយក្រែន អាល្លឺម៉ង់  បារាំង និង​រុស្ស៊ី អាច​នឹង​ប្រព្រឹត្តិ​ទៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​លោកស្រី​មែគែល​ចាក​ចេញពី​ក្រុង​វ៉ាស៊ីនតោន។
 

សន្និសីទ​សារពត៌មាន​មួយ​ត្រូវបាន​រំពឹងថា​នឹងត្រូវ​ធ្វើឡើង បន្ទាប់ពី​កិច្ចប្រជុំ​រវាង​លោក អូ​បា​ម៉ា និង លោកស្រី មែ​គែល ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ