អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នកស្រុក​អារមេនី​អស់​ប៉ុន្មាន​ថ្ងៃ​ហើយ​ឆោឡោ​នឹង​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ទាហាន​រុស្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 សោកនាដកម្ម​បាន​កើត​ឡើង​កាលពី​ព្រឹកព្រលឹម ថ្ងៃ​ចន្ទ​១២​មករា​កន្លង​ទៅ​នៅ​ឯ ភូមិ​មួយ ជាយ​ក្រុង​អារមេនី​ឈ្មោះ Gumri ជាទី​ដែល​មាន​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​ស្ថិត​នៅ។ មូលដ្ឋាន​នេះ​នៅ​ចម្ងាយ​​១២៦​គ.ម. ពាយ័ព្យ​ពីក្រុង Erevan រដ្ឋធានី​អាមេនី។ ទាហាន​រុស្ស៊ី ដែល​ចាក​ចេញ​​ដោយ​ខុសច្បាប់​ពី​បន្ទាយ​មូលដ្ឋាន​នេះ​ក្នុង​បំណង​លួច​រត់​ទៅ​ប្រទេស Turquie​ជិត​ខាង​ដោយ​ស្រេក​ទឹក​ពេក​ក៏​បាន​លប​ចូល​ទៅ​ក្នុង​ផ្ទះមួយ​នៃ​ភូមិ​នោះ ប៉ុន្តែ​ចៃដន្យ​ម្ចាស់ផ្ទះ​នោះ​ស្រាប់តែ​ភ្ញាក់ពី​ដំណេក​ហើយ​យោធា​រុស្ស៊ី​នោះឯង​ដោយ​ភ័យស្លន់ ខ្លាច​ត្រូវ​គេ​ចាប់​បាន​ក៏​បាញ់រះ​ភ្លាម​ចេញពី​កាំភ្លើង AK-74 នៅ​ជាប់​នឹង​ខ្លួន​គេ។ ការ​បាញ់រះ មួយ​ប្រាវ​នោះ បាន​ផ្តាច់​ជីវិត​សមាជិក​គ្រួសារ​អ្នកភូមិ​អារមេនី​ត្រកូល Avetissian អស់​ដល់​ទៅ ៦នាក់។ 

ប៉ូលិស​អារមេនី​ខ្ទប់ផ្លូវ​​មិន​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​ចូល​ទៅ​ជិត​ស្ថានទូត​រុស្ស៊ី​​នៅ​​ក្រុង​​ Yerevan ​ដែល​ទាមទារ​ឲ្យ​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី​ជាប់​សង្ស័យ​ក្នុង​ឃាតកម្ម​
ប៉ូលិស​អារមេនី​ខ្ទប់ផ្លូវ​​មិន​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​ចូល​ទៅ​ជិត​ស្ថានទូត​រុស្ស៊ី​​នៅ​​ក្រុង​​ Yerevan ​ដែល​ទាមទារ​ឲ្យ​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី​ជាប់​សង្ស័យ​ក្នុង​ឃាតកម្ម​ REUTERS/PAN Photo/Hrant Khachatryan
ផ្សាយពាណិជ្ជកម្ម

 

នៅនឹង​កន្លែង​ឧក្រិដ្ឋកម្ម ក្រុម​ស៊ើបអង្កេត បាន​ប្រទះ​ភ្នែក​ឃើញ​ឡត​គ្រាប់​កាំភ្លើង ចំនួន​ដល់​ទៅ​៣០​គ្រាប់ ខ្ទាត​រាយប៉ាយ​នៅ​លើ​ដី​និង​គ្រាប់​ដែល​មិន​ទាន់​បាញ់​ពេញ​មួយ​បង់​ដ៏​ព្រម​ទាំង​កាំភ្លើង AK-74 ផ្ទាល់​ដែល​ឃាតករ​ទុក​ចោល​ក្នុង​ផ្ទះ​ដ៏អភ័ព្វ​នោះ។ មិនតែប៉ុណ្ណោះ ឧក្រិដ្ឋជន បាន​បន្សល់​ទុក​ទាំង​ស្បែក​ជើង​ទាហាន​ដែល​ស្រទាប់​ខាង​ក្នុង​របស់​វា​មាន ដេរ​ឈ្មោះ​ទាហាន​ជា​អ្នក​ពាក់​វា​គឺ​ឈ្មោះ Valery Permiakov បម្រើ​ក្នុង​អង្គភាព​ទ័ព​នៃ មូលដ្ឋាន​យោធា​រុស្ស៊ី​លេខ ១០២ ប្រចាំ​នៅ​លើ​ដែនដី​ក្រុង Gumri ប្រទេស​អារមេនី។

ជាការ​កត់សម្គាល់ នៅ​នឹង​កន្លែង​សោកនាដកម្ម​ដែល​មាន​ស្លាប់​អស់ ៦​នាក់​គេ​ស្រាប់តែ​ឃើញ​នៅ​ដក​ដង្ហើម​ផ្តឹកៗ ក្មេង​ម្នាក់​អាយុ ៦​ខែ​ដែល​ត្រូវ​ឧក្រិដ្ឋជន​ចាក់​នឹង​លំពែង​ចំពុះទុង​នៃ​កាំភ្លើង AK-74 ចំ​ដើម​ទ្រូង​ប៉ុន្តែ​សំណាង​ល្អ​មិន​ចំ​បេះដូង។ កុមារ​នេះ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​​ហើយ​មកទល់ឥឡូវ អាការៈសុខភាព​វា​នៅ​ធ្ងន់​នៅ​ឡើយ។

ចំណែក​ឃាតករ​ត្រវ​បាន​ឃាត់ខ្លួន​នៅ​ត្រង់ព្រំដែន​ជាប់​នឹង​ប្រទេស​តួកគី ដោយ​ពួក​យោធា រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​១២​មករា​តែ​ម្តង។ តាំងពី​ពេលនោះមក ជន​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​សមត្ថកិច្ច​រុស្ស៊ី។
ពេល​សួរ​ចម្លើយ​សាមីជន បាន​ឆ្លើយ​សារភាព​ថា គឺរូប​គេផ្ទាល់​ដែល​បាន​ប្រព្រឹត្តឃាតកម្ម​នោះ។ បន្ថែមលើនេះ បុរស​រុស្ស៊ី Valery Permiakov ដែល​នៅ​ថ្ងៃ​១៥​មករា​ម្សិលមិញ អាយុ​បាន​១៩​ឆ្នាំ​បាន​ប្រកាស​ឲ្យ​ដឹង​ថា គម្រោង​រត់​ចេញ​ពី​ជួរ​កងទ័ព​ត្រូវ​បាន​រូប​គេ​ចិញ្ចឹម​ទុក​យូរ​មក​ហើយ ដោយ​រង់ចាំ​តែ​ឱកាស​ល្អ​ប៉ុណ្ណោះ ហើយ​ឱកាស​បែប​នេះ មាន​ហុច​ដល់​គេ ក្នុង​យប់​ថ្ងៃ​អាទិត្យ ១១​មករា ឆ្លង​មក​ថ្ងៃ​ចន្ទ​១២​មករា ដោយ​ដល់​វេន​ខ្លួន​យាម​បន្ទាយ។ បុរស​នេះ​ធ្វើ​ការ​បរិច្ចាគកិច្ច បម្រើ​កងទ័ព​ទើប​បាន​កន្លះ​ឆ្នាំ នៅ​សល់​កន្លះ​ឆ្នាំ​ទៀត។​គេ​និយាយ​ត្រង់ៗ​ថា គេ​មិន​ចង់​ធ្វើ​ជា​យោធា​បម្រើ​កងទ័ព​សោះ​ឡើយ។

ដោយហេតុថា ឃាតកម្ម​នេះ នាំ​ឲ្យ​អ្នក​ស្រុក​ផ្អើល​និង​ឆោឡា​គ្មាន​លោះ​ថ្ងៃ​ណា​ឡើយ បាន​ជា លោក​ប្រធានាធិបតី​អារមេនី Serge Sarkissian ប្រកាស​ថា គឺ​រូបគាត់​តែ​ម្តង ជា​អ្នក​តាមដាន​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​លើ​ដំណើរ​ស៊ើបអង្កេត​វា។

ថ្ងៃ១៤​មករា​នៅ​ចំកណ្តាល​ក្រុង Erevan រដ្ឋធានី​អាមេនី បណ្តាជន​នាំគ្នា​អុជទៀន រំលឹក​ដល់ វិញ្ញាណក្ខន្ធ​គ្រួសារ Avetissian ជា​ជន​រួមឈាម​ខ្លួន។ ចំណែក​នៅ​ក្រុង Gumri មីទ្ទិញ​តវ៉ា ប្រព្រឹត្ត​ទៅ​គ្មាន​ឈប់​នៅ​ពីមុខ​ស្ថានកុងស៊ុល​រុស្ស៊ី​និង​នៅ​ពីមុខ មូលដ្ឋាន​យោធា​រុស្ស៊ី ទាមទារ​ពី​ភាគី​រុស្ស៊ី​ឲ្យ​ប្រគល់​ទៅ​គេ​នូវ​ឧក្រិដ្ឋជន​រុស្ស៊ី ឈ្មោះ Valery Permiakov។

ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ហាម​មិន​ឲ្យ​ប្រគល់​ពលរដ្ឋ​របស់​សហព័ន្ធ​រុស្ស៊ី ទៅ​ក្នុង​ដៃ​រដ្ឋ​បរទេស​ណាឡើយ។ សូម្បីតែ​មហា​អយ្យកា​អារមេនី ក៏​ទទួល​ស្គាល់​ប្រការ​នេះ​ដែរ។

មិនតែប៉ុណ្ណោះ នៅ​រុស្ស៊ី សម្រាប់​បុរស​ឃាតករ​នោះ​ទោស​ធ្ងន់​បំផុត គឺ​ត្រឹម ជាប់​គុក​មួយ​ជីវិត។ ដ្បិត តាំងពី​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាអឺរ៉ុប តាំងពី​ឆ្នាំ​១៩៩៦​មក អាជ្ញាធរ​រុស្ស៊ី​ឈប់​ប្រតិបត្តិ​ទោស​ប្រហារជីវិត ដូច​ជំនាន់​សហភាពសវៀត​ទៀត​ឡើយ។ ឈប់​នេះ គឺ​ដោយ​បំពេញ​តាម​គោលការណ៍​មនុស្សធម៌​ជាអាទិភាព​របស់​ក្រុមប្រឹក្សា។

គួរនិយាយថា អារមេនី​ជាសម្ព័ន្ធមិត្ត​ស្មោះស្ម័គ្រ​នឹង​រុស្ស៊ី។ ឧទាហរណ៍ ទោះបី​សហភាពអឺរ៉ុប​តាម​រយៈ​កម្មវិធី​ខ្លួន​ក្រោមឈ្មោះ​ថា “ភាព​ជាដៃ​គូ​បូព៌ា” ដែល​ខ្លឹមសារ​វា គឺ​អន្ទង ៦​ប្រទេស-អតីត​សាធារណរដ្ឋសូវៀត​នៅ​អឺរ៉ុប​ខាង​កើត Ukraine Moldavie Azerbaidjan Armenie Georgie និង Belarus ឲ្យ​ចូល​ក្នុង​លំហ​សហភាព​អឺរ៉ុប​ក្តី​ក៏ Armenie នៅតែ​ប្តេជ្ញា​ស្ថិត​ក្នុង​លំហ​នៃ សហភាព សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី រួមជាមួយ​នឹង Russie Kazakhstan Belarus និង Kirghizistan។

មិនតែប៉ុណ្ណោះ អារមេនី ក្នុង​ឆ្នាំ​១៩៩៥ បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​រុស្ស៊ី អនុញ្ញាត​ឲ្យ​រុស្ស៊ី​មាន មូលដ្ឋាន​យោធា​ប្រចាំ​នៅ​លើ​ដែនដី​ខ្លួន។ មូលដ្ឋាន​នេះ ដែល​ឈរជើង​ដោយ​យោធា​រុស្ស៊ី ៥.០០០​នាក់ ត្រូវ​ក្រុង​ម៉ូស្គូ​ចាត់ទុក​ជា “ប៉ុស្ត​ជួរមុខ​ដ៏​សំខាន់​នៃ​វត្តមាន​ភូមិសាស្ត្រ-នយោបាយ​របស់​រុស្ស៊ី​នៅ​តំបន់​នាយ​ភ្នំកូកាស។ សន្ធិសញ្ញា​នេះ នៅ​ដើម​ឡើយ មាន សុពលភាព​សម្រាប់​តែ ២៥​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០២០។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១០ គូ​ភាគី​បាន​ចុះ ហត្ថលេខា​លើ​ពិធីសារ​ពន្យារ សុពលភាព​នេះ ២៤​ឆ្នាំ​ទៀត លុះ​រហួត​ដល់​ឆ្នាំ ២០៤៤ ៕ 
 

 

នៅនឹង​កន្លែង​ឧក្រិដ្ឋកម្ម ក្រុម​ស៊ើបអង្កេត បាន​ប្រទះ​ភ្នែក​ឃើញ​ឡត​គ្រាប់​កាំភ្លើង ចំនួន​ដល់​ទៅ​៣០​គ្រាប់ ខ្ទាត​រាយប៉ាយ​នៅ​លើ​ដី​និង​គ្រាប់​ដែល​មិន​ទាន់​បាញ់​ពេញ​មួយ​បង់​ដ៏​ព្រម​ទាំង​កាំភ្លើង AK-74 ផ្ទាល់​ដែល​ឃាតករ​ទុក​ចោល​ក្នុង​ផ្ទះ​ដ៏អភ័ព្វ​នោះ។ មិនតែប៉ុណ្ណោះ ឧក្រិដ្ឋជន បាន​បន្សល់​ទុក​ទាំង​ស្បែក​ជើង​ទាហាន​ដែល​ស្រទាប់​ខាង​ក្នុង​របស់​វា​មាន ដេរ​ឈ្មោះ​ទាហាន​ជា​អ្នក​ពាក់​វា​គឺ​ឈ្មោះ Valery Permiakov បម្រើ​ក្នុង​អង្គភាព​ទ័ព​នៃ មូលដ្ឋាន​យោធា​រុស្ស៊ី​លេខ ១០២ ប្រចាំ​នៅ​លើ​ដែនដី​ក្រុង Gumri ប្រទេស​អារមេនី។

ជាការ​កត់សម្គាល់ នៅ​នឹង​កន្លែង​សោកនាដកម្ម​ដែល​មាន​ស្លាប់​អស់ ៦​នាក់​គេ​ស្រាប់តែ​ឃើញ​នៅ​ដក​ដង្ហើម​ផ្តឹកៗ ក្មេង​ម្នាក់​អាយុ ៦​ខែ​ដែល​ត្រូវ​ឧក្រិដ្ឋជន​ចាក់​នឹង​លំពែង​ចំពុះទុង​នៃ​កាំភ្លើង AK-74 ចំ​ដើម​ទ្រូង​ប៉ុន្តែ​សំណាង​ល្អ​មិន​ចំ​បេះដូង។ កុមារ​នេះ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ហើយ​មកទល់ឥឡូវ អាការៈសុខភាព​វា​នៅ​ធ្ងន់​នៅ​ឡើយ។

ចំណែក​ឃាតករ​ត្រវ​បាន​ឃាត់ខ្លួន​នៅ​ត្រង់ព្រំដែន​ជាប់​នឹង​ប្រទេស​តួកគី ដោយ​ពួក​យោធា រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​១២​មករា​តែ​ម្តង។ តាំងពី​ពេលនោះមក ជន​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​សមត្ថកិច្ច​រុស្ស៊ី។
ពេល​សួរ​ចម្លើយ​សាមីជន បាន​ឆ្លើយ​សារភាព​ថា គឺរូប​គេផ្ទាល់​ដែល​បាន​ប្រព្រឹត្តឃាតកម្ម​នោះ។ បន្ថែមលើនេះ បុរស​រុស្ស៊ី Valery Permiakov ដែល​នៅ​ថ្ងៃ​១៥​មករា​ម្សិលមិញ អាយុ​បាន​១៩​ឆ្នាំ​បាន​ប្រកាស​ឲ្យ​ដឹង​ថា គម្រោង​រត់​ចេញ​ពី​ជួរ​កងទ័ព​ត្រូវ​បាន​រូប​គេ​ចិញ្ចឹម​ទុក​យូរ​មក​ហើយ ដោយ​រង់ចាំ​តែ​ឱកាស​ល្អ​ប៉ុណ្ណោះ ហើយ​ឱកាស​បែប​នេះ មាន​ហុច​ដល់​គេ ក្នុង​យប់​ថ្ងៃ​អាទិត្យ ១១​មករា ឆ្លង​មក​ថ្ងៃ​ចន្ទ​១២​មករា ដោយ​ដល់​វេន​ខ្លួន​យាម​បន្ទាយ។ បុរស​នេះ​ធ្វើ​ការ​បរិច្ចាគកិច្ច បម្រើ​កងទ័ព​ទើប​បាន​កន្លះ​ឆ្នាំ នៅ​សល់​កន្លះ​ឆ្នាំ​ទៀត។​គេ​និយាយ​ត្រង់ៗ​ថា គេ​មិន​ចង់​ធ្វើ​ជា​យោធា​បម្រើ​កងទ័ព​សោះ​ឡើយ។

ដោយហេតុថា ឃាតកម្ម​នេះ នាំ​ឲ្យ​អ្នក​ស្រុក​ផ្អើល​និង​ឆោឡា​គ្មាន​លោះ​ថ្ងៃ​ណា​ឡើយ បាន​ជា លោក​ប្រធានាធិបតី​អារមេនី Serge Sarkissian ប្រកាស​ថា គឺ​រូបគាត់​តែ​ម្តង ជា​អ្នក​តាមដាន​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​លើ​ដំណើរ​ស៊ើបអង្កេត​វា។

ថ្ងៃ១៤​មករា​នៅ​ចំកណ្តាល​ក្រុង Erevan រដ្ឋធានី​អាមេនី បណ្តាជន​នាំគ្នា​អុជទៀន រំលឹក​ដល់ វិញ្ញាណក្ខន្ធ​គ្រួសារ Avetissian ជា​ជន​រួមឈាម​ខ្លួន។ ចំណែក​នៅ​ក្រុង Gumri មីទ្ទិញ​តវ៉ា ប្រព្រឹត្ត​ទៅ​គ្មាន​ឈប់​នៅ​ពីមុខ​ស្ថានកុងស៊ុល​រុស្ស៊ី​និង​នៅ​ពីមុខ មូលដ្ឋាន​យោធា​រុស្ស៊ី ទាមទារ​ពី​ភាគី​រុស្ស៊ី​ឲ្យ​ប្រគល់​ទៅ​គេ​នូវ​ឧក្រិដ្ឋជន​រុស្ស៊ី ឈ្មោះ Valery Permiakov។

ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ហាម​មិន​ឲ្យ​ប្រគល់​ពលរដ្ឋ​របស់​សហព័ន្ធ​រុស្ស៊ី ទៅ​ក្នុង​ដៃ​រដ្ឋ​បរទេស​ណាឡើយ។ សូម្បីតែ​មហា​អយ្យកា​អារមេនី ក៏​ទទួល​ស្គាល់​ប្រការ​នេះ​ដែរ។

មិនតែប៉ុណ្ណោះ នៅ​រុស្ស៊ី សម្រាប់​បុរស​ឃាតករ​នោះ​ទោស​ធ្ងន់​បំផុត គឺ​ត្រឹម ជាប់​គុក​មួយ​ជីវិត។ ដ្បិត តាំងពី​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាអឺរ៉ុប តាំងពី​ឆ្នាំ​១៩៩៦​មក អាជ្ញាធរ​រុស្ស៊ី​ឈប់​ប្រតិបត្តិ​ទោស​ប្រហារជីវិត ដូច​ជំនាន់​សហភាពសវៀត​ទៀត​ឡើយ។ ឈប់​នេះ គឺ​ដោយ​បំពេញ​តាម​គោលការណ៍​មនុស្សធម៌​ជាអាទិភាព​របស់​ក្រុមប្រឹក្សា។

គួរនិយាយថា អារមេនី​ជាសម្ព័ន្ធមិត្ត​ស្មោះស្ម័គ្រ​នឹង​រុស្ស៊ី។ ឧទាហរណ៍ ទោះបី​សហភាពអឺរ៉ុប​តាម​រយៈ​កម្មវិធី​ខ្លួន​ក្រោមឈ្មោះ​ថា “ភាព​ជាដៃ​គូ​បូព៌ា” ដែល​ខ្លឹមសារ​វា គឺ​អន្ទង ៦​ប្រទេស-អតីត​សាធារណរដ្ឋសូវៀត​នៅ​អឺរ៉ុប​ខាង​កើត Ukraine Moldavie Azerbaidjan Armenie Georgie និង Belarus ឲ្យ​ចូល​ក្នុង​លំហ​សហភាព​អឺរ៉ុប​ក្តី​ក៏ Armenie នៅតែ​ប្តេជ្ញា​ស្ថិត​ក្នុង​លំហ​នៃ សហភាព សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី រួមជាមួយ​នឹង Russie Kazakhstan Belarus និង Kirghizistan។

មិនតែប៉ុណ្ណោះ អារមេនី ក្នុង​ឆ្នាំ​១៩៩៥ បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​រុស្ស៊ី អនុញ្ញាត​ឲ្យ​រុស្ស៊ី​មាន មូលដ្ឋាន​យោធា​ប្រចាំ​នៅ​លើ​ដែនដី​ខ្លួន។ មូលដ្ឋាន​នេះ ដែល​ឈរជើង​ដោយ​យោធា​រុស្ស៊ី ៥.០០០​នាក់ ត្រូវ​ក្រុង​ម៉ូស្គូ​ចាត់ទុក​ជា “ប៉ុស្ត​ជួរមុខ​ដ៏​សំខាន់​នៃ​វត្តមាន​ភូមិសាស្ត្រ-នយោបាយ​របស់​រុស្ស៊ី​នៅ​តំបន់​នាយ​ភ្នំកូកាស។ សន្ធិសញ្ញា​នេះ នៅ​ដើម​ឡើយ មាន សុពលភាព​សម្រាប់​តែ ២៥​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០២០។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១០ គូ​ភាគី​បាន​ចុះ ហត្ថលេខា​លើ​ពិធីសារ​ពន្យារ សុពលភាព​នេះ ២៤​ឆ្នាំ​ទៀត លុះ​រហួត​ដល់​ឆ្នាំ ២០៤៤ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ