អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

មតិពីរ​ផ្ទុយគ្នា​នៅ​ស.រ.អា.​ចំពោះ​អាណត្តិ​ទី​៣​ជា​ប្រធានាធិបតី​រុស្ស៊ី​របស់​លោក​ពូទីន

មតិផ្ទុយគ្នា​នេះ​ សំដែង​ដោយ​ម្នាក់​ខាង​បក្ស​សាធារណរដ្ឋ​ គឺលោកស្រី ​Condollezza Rice ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​ ជំនាន់​លោកប្រធានាធិបតី​ George W. Bush​ ពីឆ្នាំ២០០១​ ដល់​ ឆ្នាំ២០០៩​ និងម្នាក់ទៀត​ខាងបក្ស​ប្រជាធិបតេយ្យ ​គឺលោក Bill Clinton ​ដែលធ្លាប់​ជា​ប្រធានាធិបតី​អាមេរិកាំង ​ពីឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០០១។

លោកពូទីន ​បច្ចុប្បន្ន​​ជានាយក​រដ្ឋមន្ត្រី​មាន​រហ័សនាម​ជា ”បុរសខ្លាំង”​​នៅរុស្ស៊ី​​
លោកពូទីន ​បច្ចុប្បន្ន​​ជានាយក​រដ្ឋមន្ត្រី​មាន​រហ័សនាម​ជា ”បុរសខ្លាំង”​​នៅរុស្ស៊ី​​ © REUTERS
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួររំលឹក​ថា ​លោកពូទីន ​បច្ចុប្បន្ន​ជានាយករដ្ឋមន្ត្រី​ មាន​រហ័សនាម ​ជា ”បុរសខ្លាំង”​នៅរុស្ស៊ី​ធ្លាប់បាន​ធ្វើជា​ប្រធានាធិបតី​អស់​២អាណត្តិ​ទៅហើយ ​គឺពីឆ្នាំ២០០០​ ដល់ ​២០០៨។​ កាលពី​ថ្ងៃ២៤​កញ្ញា​កន្លងទៅ​ គាត់បាន​ត្រូវ​លោកប្រធានាធិបតី​សព្វថ្ងៃ​ មេដវេដេវ​ ស្នើឲ្យ​ឈរឈ្មោះ​ជាថ្មី​ជាបេក្ខជន​ប្រធានានាធិបតី​ក្នុងការបោះឆ្នោត​នៅខែមីនា​ឆ្នាំ២០១២​ខាងមុខ។ ​បើគាត់​ជាប់ឆ្នោត​ជាថ្មី​ នោះស្រប​នឹង​វិសោធនកម្ម​ដែលមាន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ អាណត្តិទី៣​របស់​គាត់​ នឹងពន្យារ​ទៅរហូត​ដល់៦ឆ្នាំ​ឯណោះ។

 
ម្សិលមិញ​ នាពិធី​បង្ហាញ​សៀវភៅ​ស្នាដៃ​របស់​ខ្លួន​ ក្រោមចំណងជើង​ថា​ No Higher Honor ​អាចប្រែថា​ “គ្មានអ្វី​ខ្ពស់ជាង​កិត្តិយស” ​លោកស្រី Condollezza Rice​ អតីត​រដ្ឋមន្ត្រី​ការបរទេស​ អាមេរិកាំង​ខាង​បក្សសាធារណរដ្ឋ​តបនឹង​សំនួរ៖​“តើគាត់យល់​ឃើញយ៉ាង​ណាដែរ​ អំពី​អនាគត​អាណត្តិទី៣​របស់​លោកពូទីន?” ​ឆ្លើយក្នុង​ន័យ​អវិជ្ជមានក្រៃ។​ តាមមតិ​លោកស្រី​ការវិល​ត្រឡប់​របស់​លោកពូទីន​ ទៅកាន់​វិមាន​ក្រេមឡាំង​ គឺនឹង​បង្កើន​ការគាប​សង្កត់​ ទៅលើ​បក្សប្រឆាំង​ហើយ​នឹងប្រមូល​ផ្តុំ​ក្នុងដៃ​គាត់​នូវ​អំណាច​កាន់តែ​ច្រើនជាង​កាលពី​២អាណត្តិ​មុនទៅទៀត។​ តាម​លោកស្រី​បស្ចិមលោក​នៅចងចាំថា​ អំណាចពូទីន​ជាប្រធានាធិបតី​លើកមុន​ គឺបាន​រឹតត្បិត​សេរីភាព​នៅរុស្ស៊ី​ និង​បាន​បំផ្លាញ​គោលការណ៍​ នៃឧត្តមភាព​ច្បាប់។

ប៉ុន្តែ​ព្រម​ជាមួយនេះ​ លោកស្រី ​Condollezza Rice ​សង្ឃឹមថា​ សមាហរណកម្ម​របស់​រុស្ស៊ី​ទៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ មុខជា​នឹងរំខាន​លោកពូទីន​មិនឲ្យ​ឈាន​ជំហាន​តឹងរ៉ឹង​ជ្រុលឡើយ​ ពីព្រោះ​រុស្ស៊ី​ក្នុងករណី​នោះ​ នឹងទទួល​លទ្ធភាព​ប្រៀបផ្ទឹម​សភាពការណ៍​ក្នុង​ប្រទេស​ខ្លួន​ទៅនឹង​ស្ថានការណ៍​ជាក់ស្តែង​នៅតាម​ប្រទេស​ឯទៀត។

ចំណែក​មតិ​ផ្ទុយពី​លោកស្រី​ Condollezza Rice​ ខាង​បក្ស​សាធារណរដ្ឋ​ គឺសំដែង​មកដោយ​លោកអតីត​ប្រធានាធិបតី​ អាមេរិកាំង​ Bill Clinton ​ខាង​បក្ស​ប្រជាធិបតេយ្យ។ ​ថ្លែង​ក្នុងពិធី​បង្ហាញ​សៀវភៅ​ខ្លួន​តាម​កាណាល់​ទូរទស្សន៍ ​MSNBC​ គាត់បាន​បញ្ចេញ​យោបល់​ថា​ គ្មានអ្វី​ជាអាក្រក់​ឡើយ​ ដែល​បុគ្គល​ណា​ធ្លាប់បាន​កាន់​អំណាច​អស់​២អាណត្តិ​ហើយ​ ស្រាប់តែ​បញ្ឈរ ​ឈ្មោះ​ដើម្បីជាប់​ជា​ប្រធានាធិបតី​ អាណត្តិទី៣​ បែបយ៉ាង​ករណី​លោកពូទីន។ ​តាមមតិលោក Bill Clinton ​គប្បីតែ​ប្រែ​របៀប​របបនេះ​ ឲ្យ​ទៅជា​ក្បួនច្បាប់​តែម្តងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ