អានតួអត្ថបទ
រុស្ស៊ី

​យុវជន​ពុំធ្លាប់មាន​រឿងហេតុ​ម្នាក់​ជាភេរវជន​អត្តឃាត​

អាជ្ញាធរ​រុស្ស៊ី​នៅ​តែ​បន្ត​ធ្វើ​អង្កេត​ស្រាវ​ជ្រាវ​ស៊ី​ជម្រៅ​ បន្ទាប់​ពី​មាន​អំពើ​ភេរវកម្ម​អត្តឃាត​សម្លាប់​រង្គាល​ នៅ​អាកាស​យាន​ដ្ឋាន​Domodedovo​ នៅ​ម៉ូស្គូ​ ថ្ងៃ​ទី២៤​មករា​មុន​នេះ​មក​។​ ស្រប​តាម​ប្រធាន​ក្រសួង​សន្តិសុខ​ ​ មាន​ការចាប់​ខ្លួន​ជា​ច្រើន​នៅ​ក្នុង​រង្វង់​ពពួក​ជន​នៃ​អត្តឃាតជន​ដែល​បាន​ ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ទៀត​។​ ការវះ​ពិនិត្យ​សាក​សព​របស់​វា​បង្ហាញ​ឱ្យ​ឃើញ​ថា​ យុវជន​នេះ​បាន​ទទួល​ឥទ្ធិពល​ពី​គ្រឿង​ញៀន​ ​ ពី​ស្រា​និង​ថ្នាំ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ផ្លូវ​ចិត្ត។

ការ​គោរព​វិ​ញ្ញាណក្ខន្ធ​អ្នក​រង​គ្រោះ​​នឹង​​អំពើ​​ភេរវកម្ម​​អត្តឃាត​​សម្លាប់​រង្គាល​​នៅ​​អាកាស​យាន​ដ្ឋាន​​Domodedovo​​នៅ​ម៉ូស្គូ​​ថ្ងៃ​ទី២៤​​មករា​ឆ្នាំ២០១១​
ការ​គោរព​វិ​ញ្ញាណក្ខន្ធ​អ្នក​រង​គ្រោះ​​នឹង​​អំពើ​​ភេរវកម្ម​​អត្តឃាត​​សម្លាប់​រង្គាល​​នៅ​​អាកាស​យាន​ដ្ឋាន​​Domodedovo​​នៅ​ម៉ូស្គូ​​ថ្ងៃ​ទី២៤​​មករា​ឆ្នាំ២០១១​ © REUTERS/Nikolay Korchekov
ផ្សាយពាណិជ្ជកម្ម

01:48

សេចក្តីរាយការណ៍របស់ វីនស្តុន រតនា

ជា​យុវជន​មិន​សូវ​និយាយ​ស្តី​ លាក់​មុខ​និង​ពុំ​ធ្លាប់​មាន​រឿង​ហេតុ​នេះ​ហើយ​ជា​ការ​ពិពណ៌នា​របស់​អ្នក​ភូមិ​Ali-lourt​ នៅ​តំបន់​Ingouchie​អំពី​យុវជន​ឈ្មោះ​Magomed​ Evloev​ ។​ ស្រប​តាម​មធ្យោបាយ​ឃោសនា​មហាជន​រុស្ស៊ី​ និស្សិត​រៀន​ខាង​គណនេយ្យ​នេះ​ អាយុ​ប្រមាណ​ជា​២០ឆ្នាំ​បាន​ចាកចេញ​ពី​លំនៅឋាន​គ្រួសារ​នៅ​ខែ​កញ្ញា​មុន។​ វា​បាន​ពន្យល់​ប្រាប់​ម្តាយ​ខ្លួន​ធ្វើជា​អ្នក​គ្រូ​បង្រៀន​និង​ឪពុក​ខ្លួន​ជា​អ្នក​ប្រកប​របរ​ជា​អ្នក​បើកបរ​រថយន្ត​ក្រុង​ចូលនិវត្តន៍​ថា​ វា​ចាកចេញ​ដើម្បី​ទៅ​ធ្វើ​ជា​កម្មករ​ធ្វើការ​តាមរដូវ​នៅ​តំបន់​Krasnodar ដែល​នៅ​ខាង​ជើង​តំបន់​ភ្នំ​កូកាស។

 
ប៉ុន្តែ​ស្រប​តាម​ប្រភព​ជិតដិត​នឹង​ការ​ធ្វើ​អង្កេត​ វា​បាន​ទៅ​ចូល​រួបរួម​ជាមួយ​ពួក​ឧទ្ទាម​អ៊ីស្លាម​និយម​ជ្រុល។​ នៅ​ពេល​ក្រោយ​បន្តិច​ពី​ការ​ផ្ទុះ​ នៅ​អាកាស​យាន​ដ្ឋាន​Domodedovo​គ្រួសារ​របស់​ភេរវជន​អត្តឃាត​​បាន​ចាកចេញ​ពី​ភូមិ​ខ្លួន​ បន្ទាប់​ពីបាន​ទទួល​ទស្សនកិច្ច​របស់​ភ្នាក់ងារ​នៃ​ក្រសួង​សន្តិសុខ​រុស្ស៊ី។​ ធាតុ​ADN​ត្រូវ​បាន​ស្រង់​យក​ពី​សាច់​ញាតិ​របស់​យុវជន​នេះ​និង​កំពុង​ត្រូវ​ធ្វើ​កោសលវិច័យ​នៅ​ទីក្រុង​ម៉ូស្គូ។

ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ខាង​ធ្វើ​អង្កេត​ពុំ​បញ្ជាក់​អះអាង​ព័ត៌មាន​ទាំងនេះទេ។​ គេ​គ្រាន់តែ​បាន​អះអាង​ថា​ អ្នក​ធ្វើ​ភេរវកម្ម​គឺ​ជា​យុវជន​ម្នាក់​មាន​អាយុ​ប្រមាណ​ជា​​២០ឆ្នាំ​និង​មាន​ដើម​កំណើត​មក​ពី​សាធារណរដ្ឋ​កូកាស​រុស្ស៊ី។​ គេ​សង្កត់​ធ្ងន់ថា​ ការវះ​ពិនិត្យ​សាកសព​របស់​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ចំនួន​ដ៏​ច្រើន​នៃ​គ្រឿង​ញៀន​ ជាតិស្រា​និង​ថ្នាំ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ផ្លូវចិត្ត​នៅ​ក្នុង​សព៌ាង្គកាយ​របស់វា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ