អានតួអត្ថបទ
កម្ពុជា

សាលា​ក្តី​ខ្មែរ​ក្រហម​ផ្តើម​រៀប​ចំ​ដំណើរ​ការ​សំណុំ​រឿង ០០២​វគ្គ​២​

សាលាដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​ឲ្យ​ដឹង​ថា សវនាការ​ដើម្បី​ស្តាប់​ទឡ្ហីករណ៍​ផ្ទាល់​មាត់​អំពី​វិសាលភាព​នៃ​សំណុំ​រឿង ០០២ វគ្គ​២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ​១១ កុម្ភៈ​ខាង​មុខ​នេះ។ នេះ​ជា​សវនាការ ដើម្បី​ត្រៀម​រៀបចំ​មុន​នឹង​ឈាន​ដល់​អង្គ​សវនាការ​សំណុំរឿង ០០២ វគ្គ​២ ជា​ផ្លូវការ។ អង្គ​សវនាការ​ក៏​នឹង​ស្តាប់​សំណើ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ខៀវ សំផន អំពី​ការ​បិទ​បញ្ចប់​សំណុំ​រឿង ០០២ វគ្គ​ទី​១ ផង​ដែរ។

អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម។
អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម។ RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ សាលាក្តី​ខ្មែរក្រហម​បាន​ផ្តើម​បន្ត​សវនាការ​របស់ខ្លួន​ឡើងវិញ។ នៅ​ថ្ងៃទី ១១ កុម្ភៈ​នេះ អង្គជំនុំជម្រះ​សាលាដំបូង​នឹង​បើកសវនាការ​ដើម្បី​ស្តាប់​ទឡ្ហីករណ៍​ផ្ទាល់មាត់​អំពី​វិសាលភាព​នៃ​សំណុំរឿង ០០២ វ​បគ្គ​ទី២ ។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​សុក្រ​ទី ០៧ កុម្ភៈ​នេះ។

 
សវនាការ​នឹង​បើក​ធ្វើ​ចាប់ពី​ម៉ោង ៩ ព្រឹក​ដោយ​បើក​ឲ្យ​សាធារណជន​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ។ នៅ​ថ្ងៃ​ដដែល​នេះដែរ សវនាការ​ក៏​គ្រោង​នឹង​ស្តាប់​សំណើ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​របស់លោក ខៀវ សំផន ដើម្បី​បញ្ជាក់ថា សំណុំរឿង ០០២ វគ្គ​ទី១ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​សិន​មុននឹង​ចាប់ផ្តើម​សវនាការ​លើ​ភស្តុតាង​សំណុំរឿង ០០២ វគ្គ​ទី២ ។

លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សវនាការ​ថ្ងៃទី ១១កុម្ភៈ​នេះ​គឺជា​សវនាការ​ដើម្បី​អនុញ្ញាត​ឲ្យ​ចៅក្រម​បានដឹង​អំពី​វិសាលភាព​នៃ​បទ​ចោទ ក៏ដូចជា​ដឹង​អំពី​កាយសម្បទារ​និង​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ​ផងដែរ។ និយាយ​ជារួម​វា​ជា​សវនាការ​ដើម្បី​ត្រៀម​រៀបចំ មុននឹង​ចាប់ផ្តើម​អង្គ​សវនាការ​សំណុំរឿង ០០២ វគ្គ​ទី២ ជា​ផ្លូវការ។ បើ​យោងតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ ជនជាប់ចោទ​ទាំងពីរ គឺ នួន ជា និង ខៀវ សំផន បានទទួល​ដីកាកោះ​ឲ្យ​ចូល​សវនាការ​រួចហើយ ហើយ​អ្នក​ទាំងពីរ​ក៏បាន​យល់ព្រម​ចូលខ្លួន​ទៅ​ស្តាប់​សវនាការ​នេះដែរ។

សូមបញ្ជាក់ថា សំណុំរឿង ០០២ មាន​ជនជាប់ចោទ​ដែល​នៅ​រស់រានមានជីវិត​ចុងក្រោយ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ បងធំ​ទី២ នួន ជា និង អតីត​ប្រមុខរដ្ឋ ខៀវ សំផន។ ជនជាប់ចោទ​ទាំងពីរ​ដែលមាន​វ័យ​កាន់តែ​ចាស់ជរា​ទៅហើយនោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សន្ធិសញ្ញា​ក្រុង​ហ្សឺ​ណែវ ឆ្នាំ ១៩៤៩ ។

ដើម្បី​ព​ន្លឿ​ន​នីតិវិធី សាលាក្តី​បានសម្រេច​បំបែកសំណុំរឿង​ជា​ផ្នែកតូច។ សវនាការ​ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​សំណុំរឿង ០០២ វគ្គ​ទី១ បាន​ឈានដល់​ទីបញ្ចប់​កាលពី​ថ្ងៃទី ៣១ តុលា ឆ្នាំ ២០១។ សាលក្រម​នៃ​សំណុំ​រឿងនេះ​ត្រូវគេ​គ្រោង​នឹង​ប្រកាស​ក្នុងអំឡុង​ត្រីមាស​ទី២នៃ​ឆ្នាំ ២០១៤ នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ