អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កង្វះ​​ហ្វ្រេ​កង់​​បន្ថែម​​ឱ្យ​​វិទ្យុ​​សំបុក​​ឃ្មុំ ​អាច​​ដោយ​​សារ​​និន្នា​ការ​​នយោបាយ​​របស់​​ក្រសួង​​ព័ត៌មាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការមិន​ផ្តល់​អាជ្ញាប័ណ្ណ​បន្ថែម​ឱ្យ​វិទ្យុ​សំបុក​ឃ្មុំ​ពង្រីក​ការផ្សាយ និង​បង្កើត​ទូរទស្សន៍​ថ្មី បាន​បង្ក​បាតុកម្ម និង​ការ​បង្ក្រាប​បាតុកម្ម​ជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ។ បាតុករ ដែល​គាំទ្រ​វិទ្យុ​នេះ នៅតែ​ចិញ្ចឹម​ចិត្ត​ចុះ​ថ្នល់​ជាថ្មី ​​ដើម្បី​ទាមទារ​អាជ្ញា​ប័ណ្ណ ដែល​ក្រសួង​ព័ត៌​មាន​មិន​ព្រម​ផ្តល់​ឱ្យ ដោយ​សារ​បញ្ហា​បច្ចេក​ទេស។ ប៉ុន្តែ ទាំង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ទាំង​អ្នកតាមដាន​ស្ថាន​ការណ៍ សុទ្ធ​តែ​អះ​អាង​ថា ការ​សម្រេច​របស់​ក្រសួង​ព័ត៌​មាន​គឺ​ផ្អែក​លើ​បញ្ហា​នយោ​បាយ​ទាំង​ស្រុង​ ​ទោះ​បី​ជា​មន្ត្រី​រដ្ឋា​ភិបាល​ប្រកែក​ក៏ដោយ។ អ្នក​តាម​ដាន​ស្ថាន​ការណ៍​ទទូច​ឱ្យ​ស្ថាប័ន​រដ្ឋ​មាន​គោល​ការណ៍​ច្បាស់​លាស់​ ​អំពី​វិស័យ​សោត​ទស្សន៍​។

ប្រជា​ពល​រដ្ឋ​ធ្វើ​​បាតុ​កម្ម​​ទាមទារ​​ហ្វេ្រ​កង់​ពី​ក្រសួង​ព័ត៌​មាន ដើម្បី​បង្កើត​ទូរ​ទស្សន៍​សំបុក​ឃ្មុំ​ ​ថ្ងៃ​ទី ​៣១ ​មីនា ​ឆ្នាំ​២០១៤​។ ​
ប្រជា​ពល​រដ្ឋ​ធ្វើ​​បាតុ​កម្ម​​ទាមទារ​​ហ្វេ្រ​កង់​ពី​ក្រសួង​ព័ត៌​មាន ដើម្បី​បង្កើត​ទូរ​ទស្សន៍​សំបុក​ឃ្មុំ​ ​ថ្ងៃ​ទី ​៣១ ​មីនា ​ឆ្នាំ​២០១៤​។ ​ RFI/ siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ