អានតួអត្ថបទ
បទសម្ភាស

លោកឆាយ សុផល៖ ឥស្សរ​ជន​នយោបាយ​បច្ចុប្បន្ន គួរ​តែ​ផ្តល់​សេច​ក្តី​គោរព​ចំពោះ​លោក​ប៉ែន សុវណ្ណ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប៉ែន សុវណ្ណ ជា​សមា​ជិក​រដ្ឋ​សភា និង​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ក្នុង​សម័យ​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ។ ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​រាត្រី​នេះ គឺ​លោក​ឆាយ សុផល ជា​អ្នក​និពន្ធ​សៀវ​ភៅ “នា​យក​រដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា?” សៀវ​ភៅ​នេះ​ក៏​បាន​រៀប​រាប់​ពី​ប្រវត្តិ​របស់​លោក​ប៉ែន សុវណ្ណ​ផង​ដែរ។ លោកឆាយ សុផល បាន​សំនូមពរ​ឲ្យ​ឥស្សរ​ជន​នយោបាយ​បច្ចុប្បន្ន​គួរ​តែ​ផ្តល់​សេច​ក្តី​គោរព​ចំពោះ​លោក​ប៉ែន សុវណ្ណ។ លោក​ថា​បច្ចុប្បន្ន​នេះ បើ​ទោះ​បី​ជា​អ្នក​ណា​ជា​អមិត្ត ឬ​ក៏​ជា​សត្រូវ​នឹង​គ្នា គួរ​តែ​អហោសិកម្ម​ឲ្យ​គ្នា ហើយបើ​មាន​ពេល​គួរ​តែ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​គាត់ ក្នុង​នាម​ជា​បុគ្គល​សំខាន់​៕ 

លោកឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ “នាយករដ្ឋមន្ត្រីខ្មែរទាំង៣៦រូបជានរណា?”
លោកឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ “នាយករដ្ឋមន្ត្រីខ្មែរទាំង៣៦រូបជានរណា?” Rachna IM/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ