អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គណបក្ស​ប្រឆាំង មាន​គូ​ប្រជែង​ច្រើន​ជាង​គណបក្ស​កាន់​អំណាច

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ឡើង​កាន់​តួនាទី​ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ក្នុង​សមាជ នា​ព្រឹក​ថ្ងៃ​ទី​១៩​មករា។ ជា​ពេល​វេលា ដែល​សម្តេចក្រុមព្រះ បាន​ប្រកាស ដឹក​នាំ​ហ្វ៊ុន​ស៊ិន​ប៉ិច ដើម្បី​ប្រជែង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ២០១៨។ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩​មករា លោក​ហ៊ុន​សែន ប្រ​មុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គូ​ប្រជែង​ចាស់ ក៏​បាន​ប្រកាស​ថា លោក​សម​រង្ស៊ី ក្បត់​កិច្ច​ព្រម​ព្រៀង​នយោបាយ។ ក្នុង​ពេល​ដែល​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច បាន​រួបរួម​ផ្ទៃ​ក្នុង ងាក​មក​ត​ទល់​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​កម្រើក​ខ្លួន​ឡើង​វិញ ចំពេល​ដែល​ក្រុម​បណ្តាញ​ថ្មី​របស់​លោក កែម ឡី គ្រោង​នឹង​បង្កើត​គណបក្ស​ប្រឆាំង​មួយ​ទៀត​។ ចលនា​នយោបាយ​នេះ នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រឈម​នឹង​ដៃគូ​ប្រជែង​ដល់​ទៅ ៣ ក្នុងពេល​តែមួយ។

លោកសម រង្ស៊ី ​​ថ្លែង​ទៅ​កាន់​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ពុធ ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៥​
លោកសម រង្ស៊ី ​​ថ្លែង​ទៅ​កាន់​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ពុធ ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៥​ @Kem Sokha Facebook
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ