អានតួអត្ថបទ
កម្ពុជា

អាកាសយាន្តដ្ឋាន​ភ្នំពេញ-សៀមរាប នឹង​មាន​អ្នក​ធ្វើ​ដំណើរ​ជិត​១០​លាន​នាក់ នៅ​ឆ្នាំ២០២០

លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​២០ កក្កដា​នេះ បាន​បើក​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម ដើម្បី​ពង្រឹង​សមត្ថភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​នាំផ្លូវ​ហោះ​ហើរ​នឹង​គ្រប់គ្រង់​ចរាចរ​ផ្លូវ​អាកាស​ថ្មី​ដើរ​តាម​ផ្កាយ​រណប។ ក្នុង​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ភ្នំពេញ​នេះ កម្ពុជា​បាន​បញ្ជាក់​ថា អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប នឹង​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រមាណ​ជិត​១០​លាន​នាក់។

ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​២០២០ ខាង​មុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នឹង​មាន​អ្នក​ដំណើរ​ឆ្លង​កាត់​ប្រមាណ​៤,២លាន​នាក់​ ចំណែក​ឯ​ខេត្ត​សៀមរាប នឹង​មាន​អ្នក​ដំណើរ​ឆ្លង​កាត់​៥​នាក់។ នេះ​គឺ​ជា​ការ​សិក្សា​ដែល​ប្រកាស​ដោយ​លេខាធិការដ្ឋាន​អាកាសចរ​កម្ពុជា។ លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ឱ្យ​ដឹង​បន្ថែម​ថា កម្ពុជា​បាន​នឹង​កំពុង​សាងសង់​ពង្រីក​ចំណត​អ្នក​ដំណើរ​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ អំឡុង​ពេល​ដែល​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​បាន​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន។ បន្ថែម​ពី​នេះ វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤ មាន​ចំនួន​៥,៧ លាន​នាក់​ដែល​បាន​កើន​ឡើង​ចំនួន​ជាង​១២,៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣។

ការ​បង្ហាញ​ទូរលេខ​ពី​អាកាសចរ​ស៊ីវិល​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ឥណ្ឌូចិន​ដែល​មាន​កម្ពុជា ឡាវ និង​វៀតណាម។ ជា​កិច្ច​ប្រជុំ​លើក​ទី​៤​ស្តី​ពី​ករណី​ការ​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ និង​ការ​គ្រប់គ្រង​ចរាចរ​ផ្លូវ​អាកាស​ថ្មី។ លោក​សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​នេះ នឹង​នាំ​ឱ្យ​ក្រុម​អាកាសចរ​កម្ពុជា​ទទួល​បាន​ការ​ហោះហើរ ដើរ​ដោយ​ផ្កាយរណប​ដែល​ធានានូវ​សុវត្ថិភាព​ខ្ពស់ និង​ចំណេញ​ទឹក​ប្រាក់​ជា​ថវិកា​ពី​ការ​ប្រើប្រាស់​ប្រេង​ឥន្ទនៈ​ប្រមាណ​ជាង១,១លាន​ដុល្លារ​អាមេរិក។

ក្នុង​គម្រោង​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាព​វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុជា មនុស្ស​ប្រមាណ​ជិត​៣រយនាក់​ត្រូវ​បណ្តុះ​បណ្តាល។ គម្រោង​ពង្រឹង​វិស័យ​អាកាសចរ​នេះ បាន​បែងចែក​ជា​ពី​ដំណាក់​កាល​គឺ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១១ នឹង​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ២០១៥។ 

សូម​បញ្ជាក់​ថា វិស័យ​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឡើយ​ប្រើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​អាស៊ាន​ចាស់​ៗ និង​ប្រទេស​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​អះអាង​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​បចេ្ចក​វិទ្យា​នាំផ្លូវ​នេះ គឺ​អាច​កាត់​បន្ថយ​ការ​ពន្យាពេល​នៃ​ការ​ហោះហើរ និង​កាត់​បន្ថយ​ហានិភ័យ​ពេល​ហោះហើរ​ក្រោម​កម្រិត​លេខ​៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ