អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រឡា​បញ្ជី​តុលាការ​កំពូល​ម្នាក់​ត្រូវ​សាលា​ដំបូងចោទប្រកាន់ ​និង​ឃុំខ្លួន​ពីប​ទវីតិក្រម ​និង​រំលោភ​អំណាច​

ក្រឡា​បញ្ជី​តុលាកា​រកំពូល លោក​វ៉ាត​ វិសិដ្ឋ ​នៅ​រសៀល​នេះ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ចោទប្រកាន់ ​និង​ឃុំខ្លួន​ពីបទ​វី​តិក្រម ​និង​រំលោភ​អំណាច។​ លោក​វ៉ាត​ វិសិដ្ឋ ​ត្រូវ​បាន​បញ្ជូន​មក​សាលាដំ​បូង ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី៥​ ខែសីហា​កន្លងទៅ។​

តុលាការកំពូល​នៅ​ទីក្រុង​ភ្នំពេញ
តុលាការកំពូល​នៅ​ទីក្រុង​ភ្នំពេញ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ពី​សួរ​ចម្លើយ ​និង​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​រួច​ ចៅ​ក្រម​ស៊ើបសួរ​លោក​ រស់ ​ពិសិដ្ឋ ​បាន​សម្រេចឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ជន​ត្រូវ​ចោទ​ឈ្មោះ ​វ៉ាត វិសិដ្ឋ​។ នេះ​បើ​តាម​សារ ដែលលោ​ក លី​ សុផាន់ណា​អ្នកនាំពាក្យ​សាលាដំបូង​ប្រាក់​ក្រុម​អ្នក​សារព័ត៌មាន​។ វ៉ាត ​វិសិដ្ឋត្រូវ​បាន​ចោទ​ពី​បទវីតិ​ក្រម ​និង​បទរំលោភ​អំណាច តាម​បញ្ញត្តិ​មាត្រា ៥៩២ មាត្រា ៥៩៣ នៃក្រម​ព្រហ្មទណ្ឌ ​មាត្រា​៣២ និង​មាត្រា ​៣៥ ​នៃ​ច្បាប់​ប្រឆាំង​អំពើពុ​ករលួយ។

លោក​វ៉ាត វិសិដ្ឋ ​ជា​ក្រឡា​បញ្ជី​នៃតុ​លាការ​កំពូល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​កាល​ពីថ្ងៃសុក្រ ​ទី៥ ​សីហា ​កន្លង​ទៅ។​ នៅ​ថ្ងៃទី០៧ ​ខែសីហា ​នេះវិ​ទ្យុបារាំង​អន្តរ​ជាតិ​មិន​អាច​សុំការ​បំភ្លឺ​ពី​លោកឱម យ៉ិន​ទៀង​បាន​​ទេ​ ជុំវិញ​មូល​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​លោក​វ៉ាត វិសិដ្ឋ​​ដោយ​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយកា​លពីថ្ងៃទី០៥ ខែ​សីហា។​

បើ​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាត្រា៥​៩២ វីតិ​ក្រម​គឺ​ជា​អំពើ​រប​ស់អ្នក​រាជការ​សាធារណៈ ឬ​ពល​រដ្ឋ​ទទួលអា​ណត្តិ​សាធារណៈ​ដោយ​ការ​បោះឆ្នោត​ ដែល​ទាមទារ​ ឬទទួល ​ជា​សិទ្ធិ ​ជាពន្ធ ​ជាអាករ នូវចំនួន​ប្រាក់​ ដែល​ខ្លួន​បាន​ដឹង​ថាមិ​នត្រូ​វបង់ ​ឬ​ដែល​លើស​ពី​ចំនួន​ដែល​គេត្រូ​វបង់​។ ម្យ៉ាង​ទៀត​វីតិក្រម​គឺ​ជាអំពើ​របស់​អ្នក​រាជការសាធារណៈ ​ដែល​យល់​ព្រម​ក្រោម​រូបភាព​ណាមួ​យ ​និង​ដោយ​មូល​ហេតុ​ណាមួ​យ ​ធ្វើការ​លើក​លែង ​ឬការ​លោះលា​ចំពោះ​ការ​បង់​ពន្ធ ​ឬអាករ​ដែល​ខ្លួន​ដឹង​ថាខុស​ច្បាប់​ដែរ​។  ក្នុង​មាត្រា​៥៩៣ នៃក្រម​ព្រហ្មទ​ណ្ឌ ​បទ​វីតិក្រម​ត្រូវ​ផ្តន្ទាទោ​សដាក់​ពន្ធនាគារ​ពី២ឆ្នាំ ​ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤លានរៀល ទៅ​១០​លាន​រៀល។​

សូមបញ្ជាក់ថា សំណុំ​រឿង វិតិក្រម គឺ​ជា​សំណុំ​រឿ​ង ​ដែល​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទទួល​ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ។ លោកឱម យ៉ិន​ទៀង​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​កាល​ពីខែ​មេសាថា​ តាម​រយៈ​សំណុំ​រឿងវិតិក្រម លោក​សង្ឃឹ​ម​ថា នឹង​ក្លាយ​ទៅ​ជា​ស្នូ​ជួង​មួយ ដើម្បី​រំលឹក​ទៅដល់​បុគ្គលិក​នៅ​តាម​បណ្តា​ក្រសួង​ស្ថាប័ន​រដ្ឋ​ឯ​ទៀត កុំ​ឲ្យ​ទាម​ទារ​ប្រាក់កំ​រៃ​បន្ថែម លើស​ពី​អ្វីដែល​បាន​កំណត់​ដោយ​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ