អានតួអត្ថបទ
បទសម្ភាស

លោក ឱម យ៉ិនទៀង ​៖យើង​ចាប់​បាន​ភស្តុ​តាង​បន្ថែម​ថា​ប្រធាន​មន្ទីរ​សុខាភិបាល​ស្វាយ​រៀង​ចង់​ធ្វើបាប​អ្នក​ប្ដឹង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈ​ពេល​៧​ខែ​ក្នុង​ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រេច​បាន​រឿង​ធំៗ​មួយ​ចំនួន។ ក្នុងនោះ​ប្រធាន​មន្ទីរ សុខាភិបាល ខេត្តស្វាយរៀង លោក កែរ រដ្ឋា ជា​ករណី​ចុង​ក្រោយ​មួយ​ដែល​ACUកំពុង​ចាត់​វិធាន​ការ​បន្ទាប់​ពី​មាន​បណ្ដឹង​ទាក់​ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​ពី​ការ​តែង​មន្ត្រី​ក្រប​ខណ្ឌ។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យដឹង ACU កំពុង​ធ្វើ​ការ​ស៊ើប​អង្កេតលើ​សំណុំ​រឿង​នេះ។ ហើយ លោក កែរ រដ្ឋា ក៏​បាន​ឡើង​មក​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់នេះ​កាល​ពី​សប្ដាហ៍​មុន​ហើយ​ដែរ​។ លោក ឱម យ៉ិនទៀង​ ក៏​បង្ហើប​ថា ACU ចាប់​បាន​ភស្តុ​តាងបន្ថែម​គឺ​លោក ប្រធាន​មន្ទីរ​សុខាភិបាល​ស្វាយ​រៀង​ចង់​ធ្វើ​បាប​អ្នក​ប្ដឹង​រូប​លោក​ពី​បទ​ពុក​រលួយ​នេះទៀត​ផង៕ 

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយ
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយ © ស៊ុន​ មេសា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ