អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរ​៖ ​ការ​បង់​ថ្លៃ​សេវា​កម្ម​ប្រមូល​សំរាម​ថ្មី ​ធ្វើ​ឡើង​តាម​ភ្នាក់​ងារ​បង់​ប្រាក់​នានា​ចាប់​ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១៥​នៃ​ខែ​បន្ទាប់​

អាជ្ញាធរ​រាជ​ធានីភ្នំពេញ ​នៅថ្ងៃទី ​០១ ​ខែកុម្ភៈ​នេះ ​បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បង់ថ្លៃ​សេវា​កម្ម​ប្រមូល​សំរាម​ថ្មី​។ ​ការ​បង់​ថ្លៃ​សេវាកម្ម​ប្រមូល​សំរាម​ថ្មី ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ភ្នាក់​ងារ​បង់​ប្រាក់​នានា ​ដូចជា ​Wing​ ឬ ​ធនាគារ​អេស៊ីលីដា​ជា​ដើម​ ចាប់​ពី​ថ្ងៃទី ​០១ ​ដល់​ថ្ងៃទី ​១៥ ​នៃខែ​បន្ទាប់​។ ​សូម​បញ្ជាក់​ថា ​អាជ្ញាធរ​រាជធានីភ្​នំពេញ​កំពុង​ធ្វើ​កំណែ​ទ​ម្រង់​លើ​សេវាកម្ម​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង ​បន្ទាប់​ពី​មាន​ការ​រិះគន់​។  

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បង្ហាញ​វិក្ក័យបត្រ​បង់​ថ្លៃ​សេវា​កម្ម​ប្រមូល​សំរា​ម​ថ្មី ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​
អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បង្ហាញ​វិក្ក័យបត្រ​បង់​ថ្លៃ​សេវា​កម្ម​ប្រមូល​សំរា​ម​ថ្មី ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ @RFI
ផ្សាយពាណិជ្ជកម្ម

ពី​អំណឹះ​ត​ទៅ!​ ការ​បង់​ប្រាក់​លើ​សេ​វាកម្ម​ប្រមូល​សំរាម​ថ្មី​សម្រាប់​ខែ​មករា ​ឆ្នាំ ​២០២០​ គឺ​ធ្វើ​ឡើង​តាម​រយៈ​ភ្នាក់​ងារ​បង់​ប្រាក់​នានា ​ចាប់​ពី​ថ្ងៃទី ​០១ ​ដល់​ថ្ងៃទី ​១៥ ​ខែ​កុម្ភៈ​នេះ​ត​ទៅ​។​ នេះបើ​តាម​ការ​ជូន​ដំណឹង​របស់អា​ជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​តាម​រយៈ​សន្និសីទ​កាសែត​មួយ​ នៅ​ព្រឹក​ថ្ងៃទី ​០១ ​កុម្ភៈ ​នេះ។​ ការ​បង់​ប្រាក់ ​គឺ​នៅ​រក្សា​តម្លៃ​ចាស់​ដដែល​ ពោល​គឺ ​បើ​ម្ចាស់​ផ្ទះ​ល្វែង​ធ្លាប់​បង់​ប្រាក់​ជា​មួយ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​ចំនួន​១​ដុល្លារ​ក្នុង​មួយ​ខែ ​គឺ​នៅ​រក្សា​ដដែល​។ ​ចំណែក​ឯ​លំនៅ​ដ្ឋាន​ដែល​មាន​ការ​ធ្វើ​អាជីវកម្ម ​ក៏​ត្រូវ​បង់ ​ដោយ​ផ្អែក​លើ​ឯកត្តា​ចាស់​ ដែល​មាន​ចាប់​តាំង​ពី​ខែ​តុលា ​ឆ្នាំ​មុន​មក​។

លោក​ កើត ឆែ ​អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​រំលឹក​ថា ​ការ​បង់​ប្រាក់ ​គឺ​ធ្វើ​ឡើងតា​ម​រយៈភ្នាក់​ងារ​បង់​ប្រាក់​នានា​ដែល​សហការ​ជា​មួយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​តួយ៉ាង​ដូចជា ​ភ្នាក់​ងារវីង ​(​Wing​) ​True​ Money ​Tara Pay ​ឬ​​ក៏​តាម​រយៈធនាគារ​អេស៊ីលីដា ​និង​ដៃ​គូសហការ​នានា​ជា​ច្រើន​ទៀត។​ ការ​បង់​ប្រាក់​លើ​ថ្លៃ​សេវាកម្ម​ប្រមូល​សំរាម​ថ្មី ​ប្រជាពល​រដ្ឋ​អាច​បង់​ប្រចាំ​ខែក៏​បាន ​ឬប​ង់​ផ្តាច់​មួយ​ឆ្នាំក៏​បាន​។ ​ការ​បង់​ថ្លៃ​សេវាកម្ម​ប្រមូល​សំរាម​ចាស់ ​គឺ​ភ្ជាប់​ជា​មួយ​នឹង​វិក្ក័យប័ត្រ​ភ្លើង​។ ​ប៉ុន្តែ​ចាប់​ពី​ឆ្នាំ ​២០២០​នេះ​ត​ទៅ ​ការ​បង់​ថ្លៃ​សេវាកម្ម​ប្រមូល​សំរាម ​គឺ​មាន​វិក្ក័យប័ត្រ​ផ្សេង​របស់​ខ្លួន​។ ​នេះ​បើ​តាម​ការប​ញ្ជាក់​បន្ថែម​ ពី​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​។

​គួរ​ជំរាប​ជូន​ថា ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​ធ្វើ​កំណែ​ទម្រង់​លើ​សេវាកម្ម​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ ​បន្ទាប់​ពី​មាន​ការ​រិះគន់​ទៅ​លើ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​។ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ហ៊ុន សែន ​ធ្លាប់​បាន​លើក​ឡើង​ថា ​ផ្អែក​តាម​វិសាលភាព​នៃ​រាជធានី​ភ្នំពេញ ​និង​កំណើន​កាកសំណល់​នៅក្នុង​ទីក្រុង​ដែល​គិត​ជា​មធ្យម​ជិត​៣​ពាន់​តោន​ក្នុង​១​ថ្ងៃ​នោះ ​យ៉ាង​ហោច​ណាស់ ​គេ​ត្រូវ​ការ​ក្រុម​ហ៊ុន​ចំនួន​៤ ​ដើម្បី​ចែក​គ្នា​ធ្វើ​លើ​ការងារ​នេះ​។

យ៉ាង​ណាក្តី ​នៅ​ក្នុង​អន្តរកា​ល​នេះ ​បុគ្គលិក​ក្រុមហ៊ុន​ស៊ិនទ្រី ​នៅតែ​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅក្នុង​ទី​ក្រុង​ដដែល ​គឺ​រហូត​ដល់​មាន​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ​កើត ឆែ​ អភិបាល​រ​ងរាជធានី​ភ្នំពេញ៕​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ