អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​មន្ត្រី៖ កម្ពុជា​កំពុង​ជួល​អ្នក​ជំនាញ​ការ​ចិន​ឲ្យ​រៀប​ចំ​ទីក្រុង​កំពង់​សោម​ឡើង​វិញ ជា​ទីក្រុង​សេដ្ឋ​កិច្ច​ពិសេស​ពហុ​បំណង​

កម្ពុជា​កំពុង​ជួល​អ្នក​ជំនាញ​ការ​មក​ពី​ទីក្រុង​ស៊ិន​ជិន​របស់​ចិន ដើម្បី​រៀប​ចំ​ផែន​ការ​មេ (Master Plan) ក្នុង​ការ​អភិវឌ្ឍន៍​ទីក្រុង​កំពង់​សោម​ឡើង​វិញ​។ ការ​រៀប​ចំ​ទីក្រុង​កំពង់​សោម​ឡើង​វិញ គឺ​រៀប​ចំ​ឲ្យ​ដូច​ ឬ​ប្រហាក់​ប្រហែល​នឹង​ទីក្រុង​ស៊ិន​ជិន​របស់​ចិន ជា​ប៉ូល​សេដ្ឋ​កិច្ច​ពិសេស​ពហុ​បំណង​។ 

ក្រុងព្រះសីហនុ (រូបតំណាង)
ក្រុងព្រះសីហនុ (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់​ខ្ពស់រដ្ឋាភិបា​លកម្ពុជាបា​នអះអាងថា ខ្លួនបាននិង​កំពុងជួលអ្នកជំ​នាញការម​កពីទីក្រុងស៊ិ​នជិនប្រទេសចិន ដើម្បីរៀ​បចំអភិវឌ្ឍទីក្រុងកំ​ពង់សោមឡើ​ងវិញ។ គឺរៀបចំ ឲ្យក្លាយជាទី​ក្រុងសេដ្ឋកិ​ច្ចពិសេសពហុបំណង ដូចទៅនឹ​ងទីក្រុងស៊ិ​នជិ​នរបស់ចិន។ នេះបើតាមកា​រលើកឡើងរ​បស់លោក វង្សី វិស្សុត រដ្ឋលេខាធិ​ការប្រចាំកា​រនៃក្រសួងសេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៣០ មករា។ ប៉ុន្តែ​លោក​មិនបានបញ្ជាក់ថា តើកម្ពុជា​បានចំណាយប្រា​ក់ប៉ុន្មា​នដើម្បីជួលអ្នកជំនា​ញការរបស់ចិ​នឲ្យមករៀប​ចំខេត្តព្រះ​សីហនុឡើងវិញនេះទេ ហើយថា តើកម្ពុ​ជានឹងចំណាយថ​វិការប៉ុន្មាន ដើម្បី​រៀបចំខេត្តព្រះ​សីហនុឡើ​ងវិញនៅឡើយ​ដែរ។

ការលើ​កឡើងនេះ គឺបន្ទាប់​ពីទីក្រុងកំ​ពង់សោម មួយ​រយៈពេល​ចុងក្រោយនេះ បានជួ​បភាពស្ង​ប់ស្ងាត់ អគារមួ​យចំនួនត្រូ​វបានបោះប​ង់ចោល ដោយ​សារតែការចាកចេ​ញយ៉ា​ងគំហុករបស់ជ​នជាតិចិន នៅក្រោយពីរដ្ឋា​ភិបាល​កម្ពុជា បានស​ម្រេចបិទល្បែង​អនឡាញ កាល​ពីចុ​ងឆ្នាំ២០១៩ រួច​មក។

លោក វង្សី វិស្សុត បានថ្លែង​នៅក្នុងវេទិការសា​ធារណៈ ស្តីពី ការគ្រ​ប់គ្រងម៉ាក្រូ​សេដ្ឋកិច្ច និងច្បា​ប់ស្តីពី ថវិការជាតិ ឆ្នាំ២០២០ កាលពី​ថ្ងៃទី ៣០ មករា ថា ដើម្បីជួ​យឲ្យខេត្ដព្រះ​សីហនុមានសន្ទុះ​ខ្លាំងក្លា​ឡើងវិញ រដ្ឋាភិ​បាលកម្ពុជាបាន​ដាក់ចេញនូ​វវិធានការមួយ​ចំនួន តួយ៉ាងដូចជា៖ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អ​ភិវឌ្ឍន៍ខេត្ដព្រះ​សីហនុឡើ​ងវិញ។ គឺរៀបចំ​ឲ្យក្លាយជាតំប​ន់សេដ្ឋកិ​ច្ចពិសេសព​ហុបំណង ដូច​ទៅនឹងទីក្រុ​ងស៊ិនជិនរ​បស់ប្រទេស​ចិនដូច្នេះដែរ។ លោ​កបន្ដថា ការអភិវឌ្ឍ​ន៍ខេត្ដព្រះសី​ហនុ ឲ្យក្លា​យទៅជាប៉ូលសេ​ដ្ឋកិច្ចពិសេ​សពហុបំ​ណង គឺមិនអាច​ពឹងផ្អែកទៅ​លើល្បែងហ្គេ​មអនឡា​ញនោះឡើយ តែជា​ទីក្រុងឧស្សា​ហកម្ម បច្ចេ​កវិទ្យា និងសេវា​កម្មវិញ។ គម្រោង​នេះ ដឹកនាំផ្ទា​ល់ដោយលោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ​មដោយ​ឧបនាយករដ្ឋម​ន្ត្រីចំនួន​ពីររូប ជាអ្នកទទួ​លខុស​ត្រូវ។

យ៉ាងណាក្តី អ្នកជំនាញផ្នែកសេដ្ឋ​កិច្ច​កម្ពុជា បានមើលឃើញថា ​ខេត្ត​ព្រះសីហនុ​នឹ​ង​បន្ត​រញ៉េ​រញ៉ៃមិ​ន​ក្រោម​៥​ឆ្នាំ​ទៀត​ទេ ​ទើប​អាច​រៀបចំ​បាន​ស្រួលបួល​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ