អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បញ្ហាសញ្ជាតិ​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​បំរើ​ គ.ជ.ប​ របស់​លោក​ស្រី ​ពុង ឈីវកេក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី ​វេជ្ជបណ្ឌិត​ ពុង ឈីវកេក​ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ លោកស្រី​សំរេច​ចិត្ត​មិន​ចូលរួម​ជា​សមាជិក​ទី​៩​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​ថ្មី។ ​មាន​ហេតុផល​មួយ​ចំនួន​ដូចជា​បញ្ហា​សញ្ជាតិ ​និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គ.ជ.ប​ជាដើម​ ត្រូវ​លោកស្រី​លើក​ឡើង​ថា​ជា​ឧបសគ្គ​សម្រាប់​លោក​ស្រី​ ក្នុង​ការ​ក្លាយ​ខ្លួន​ជា​សមាជិក​ឯករាជ្យ​មួយ​រូប​នៃ​ស្ថាប័ន​រៀបចំ​បោះឆ្នោត​ដ៏​សំខាន់​របស់​ប្រទេស​​មួយ​នេះ។ ​ទោះយ៉ាង​នេះ​ក្តី​អង្គការ​សង្គមស៊ីវិល​នានា​នៅ​តែ​បន្ត​គាំទ្រ​និង​ជម្រុញ​លោក​ស្រី​ឲ្យ​ទទួល​យក​តួនាទី​នេះ ​ខណៈ​ដែល​គណៈបក្សនយោបាយ​ជាប់ឆ្នោត​ទាំងពីរ​និយាយ​ពី​បេក្ខជន​ជំនួស​លោកស្រី​ពុង ឈីវកេក ​គឺលោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ នីកហ្វិក។

លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ
លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ