អានតួអត្ថបទ
កម្ពុជា

៥ចំណុចបានដាក់លើតុពិភាក្សាក្នុងជំនួប ស ខេង-កឹម សុខា

របៀបវារៈ​ចំនួន​៥​ បាន​ត្រូវ​ពិភាក្សា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង លោក ស ខេង និង លោក កឹម សុខា។ ជា​ជំនួប​ក្នុង​នាម​តំណាង​មតិ​ភាគ​តិច​និង​មតិ​ភាគ​ច្រើន​នៃ​រដ្ឋសភា។ ជំនួប​នេះ​ក៏​ស្រប​ពេល​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ផង​ដែរ។

sar kheng - kem sokha-rencontre NA 10-08-2015
sar kheng - kem sokha-rencontre NA 10-08-2015 RFI@Siv Channa
ផ្សាយពាណិជ្ជកម្ម

របៀប​ទាំង​៥​នោះ ​រួម​មាន​៖
ទី១-​ការ​ចាប់​ឃុំ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ
ទី២​-បញ្ហាព្រំដែន
៣-​ពិភាក្សា​បន្ថែម​ទៅ​លើ​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល
ទី៤-​កំណត់​ថ្ងៃ​បោះឆ្នោត​ថ្នាក់​ជាតិ​និង​ថ្នាក់ឃុំ​
និង​ទី៥-ពិនិត្យ​លទ្ធផល​ដែល​សម្រេច​បាន​ក្រោយ​ថ្ងៃ​ទី​២២​កក្កដា​និង​វប្បធម៌​សន្ទនា​បង្កើត​ឡើង​ដោយ លោក ហ៊ុន សែន និង លោកសម រង្ស៊ី។

ក្រោយ​ជំនួប​ជាង​មួយ​ម៉ោង​គណបក្សប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​នៅ​វិមាន​រដ្ឋសភា។ លោក សក់ សេដ្ឋា តំណាង​គណបក្ស​ប្រជាជនកម្ពុជា​បញ្ជាក់​ថា ការ​ជាប់​ឃុំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ស្វែង​រក​អន្តរាគមន៍​នោះ​គឺ​ជា​នីតិវិធី​របស់​តុលាការ។ គណបក្សប្រជាជន​ជំរុញ​ឲ្យ​សង្គ្រោះជាតិ​ប្ដឹង​បន្ត​ទៅ​តុលាការ​ឧទ្ធរណ៍​និង​រក​មេធាវី​ការពារ​ក្ដី​ចំពោះ​សកម្មជន​៣​នាក់​ដែល​ត្រូវបាន​ឃុំ​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន។ 

លោក សក់ សេដ្ឋា​បន្ត​ថា រឿងរ៉ាវ​ព្រំដែន​វិញ​គណបក្ស​ទាំងពីរ​បាន​ស្នើ​សុំ​គ្នា​កុំ​យក​បញ្ហានេះ​ក្នុង​រូបភាព​កេង​ចំណេញ​នយោបាយ​ព្រោះ​ព្រំដែន​ជា​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​។ ជុំវិញ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សមាគម​ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការត្រួត​ពិនិត្យ​ធម្មនុញ្ញ​ភាព​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ​លោក សក់ សេដ្ឋា អះ​អាង​ថា ប្រសិន​បើ​ការ​អនុវត្ត​មាន​ការ​រឹត​ត្បិត​ដល់សិទ្ធសេរីភាព​របស់​សង្គមស៊ីវិល​និង​ធ្វើ​វិសោធកម្ម​ឡើងវិញ។ ​ចុង​ក្រោយ​ចំពោះ​ការ​កំណត់​ថ្ងៃ​បោះឆ្នោត​គណបក្សទាំងពីរ​នឹង​ជួបពិភាក្សាគ្នា​លើកក្រោយ​បន្ទាប់​ពីការ​ប្រកាស​ដាច់​ណាត់​របស់​លោក​នាយករដ្ឋមន្ត្រី​ថានឹង​យក​តាម​ច្បាប់​ចាស់​នោះ។

ដោយឡែក​ចំពោះ​លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​២២​កក្ដដា​និង​វប្បធម៌​សន្ទនា​ត្រូវ​បាន​មន្ត្រីជាន់​ខ្ពស់​គណបក្ស​ថា សម្រេច​បាន​គួរ​ឲ្យ​កត់​សម្គាល់​តាម​រយៈ​ការ​បង្កើត​ច្បាប់​បោះឆ្នោត​ថ្មី​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​ក្បាល​ម៉ាស៊ីន​គ.ជ.ប.ថ្មី​ដូចគ្នា។

យ៉ាងណាក៏ដោយ​សន្និសីទ​កាសែត​រវាងមន្ត្រីជាន់ខ្ពស់​ទាំងពីរ​មិន​បាន​លម្អិត​ឲ្យ​បាន​ស៊ី​ជម្រៅ​​ប៉ុន្មាន​នោះ​ទេ​ចំពោះលទ្ធផល​នៃ​ជំនួប​នេះ។ ជាក់ស្ដែង អេង ឆៃអ៊ាង ដែលជា​តំណាង​គណ​បក្សសង្គ្រោះជាតិ​មិន​បាន​លើក​ឡើង​បន្ថែម​អ្វី​ឡើយ​ក្រៅ​តែ​ពី​ការ​ឯកភាពទៅ​តាម​លោក សក់ សេដ្ឋា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ