អានតួអត្ថបទ
កម្ពុជា

លោក​គង់ វិបុល​៖ រថយន្ត​ប្រមាណ​ជា​៥​ម៉ឺន​គ្រឿង​ទៀត​នៅ​មិន​ទាន់​បង់​ពន្ធ​សម្រាប់​ឆ្នាំ​២០១៥​នេះ​

រហូត​មក​ទល់​នឹង​ថ្ងៃ​៨​ធ្នូ​នេះ ​មាន​រ​ថយន្ត​ជាង​៣​៥​ម៉ឺន​គ្រឿង ​បាន​ទៅ​បង់​ពន្ធ​តាម​កាល​កំណត់​របស់​ក្រសួងសេ​ដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ ដោយ​ឡែក​រថយន្ត​ប្រមាណ​ជា​៥​ម៉ឺន​គ្រឿង​ទៀត​ នៅ​មិន​ទាន់​បាន​បង់​ពន្ធ​សម្រាប់​ឆ្នាំ​២០១៥​នេះ​ទេ។ ​នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​ គង់ វិបុល ​អគ្គនាយក ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ។​ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ការ​ប្រមូល​ពន្ធ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ មាន​ការ​កើន​ឡើង​៥​ភាគ​រយ ​ប្រៀបធៀ​បនឹង​ឆ្នាំ​២០១៤។ ​

អគ្គនាយកដ្ឋាន​ពន្ធដារ
អគ្គនាយកដ្ឋាន​ពន្ធដារ ©ABC Radio Australia
ផ្សាយពាណិជ្ជកម្ម

ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៥ ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​មាន​ចំនួន ​១២០​ពាន់​លាន​រៀល ​កើន​ឡើង​ចំនួន​៥% ​ប្រៀប​ធៀប​នឹង​ឆ្នាំ២​០១៤ ​ដែល​មាន​ចំនួន​១១៤​ពាន់​លាន​រៀល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ​នៃ​ក្រសួងសេ​ដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ។

លោក​អគ្គនាយក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​រហូត​មក​ទល់​នឹង​ពេល​នេះ ​មាន​រថយន្ត​ចំនួន​៣៥០,៧៥៦ ​គ្រឿង​បាន​ទៅ​បង់​ពន្ធ​សម្រាប់​ឆ្នាំ​២០១៥​នេះ ​រួច​រាល់​ហើយ។​ ហើយ​តាម​ការ​ប៉ាន់​ស្មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ​គឺ​នៅ​មាន​រថយន្ត​ប្រមាណ​ជា​៥​ម៉ឺន​គ្រឿង​បន្ថែ​មទៀត​ ដែល​មិន​ទាន់​បាន​ទៅ​បង់​ពន្ធ។​

លោ​កគង់ វិបុល ក៏​បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​អស់​ដែល​មិន​ទាន់​បាន​ទៅ​បង់​ពន្ធ​ សូម​ទៅ​បង់​ពន្ធ ​និង​ប្រាក់​ពិន័យ ​ក្នុង​ទឹក​ប្រាក់​មួយ​គុណ​នឹង​ពីរ​ នៅ​តាម​សាខា​ពន្ធដារ​​ខេត្ត​ ខណ្ឌ​ទាំង​អស់ ​ធនាគារ​កាណាឌីយ៉ា ​និង​ធនាគារ​អេស៊ីលីដា ចា​ប់​ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​៣១ ​ធ្នូ ​ឆ្នាំ​២០១៥ ​ដើម្បី​កុំ​ឲ្យ​រំខាន​អារម្មណ៍​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ហើយ​ត្រូវ​សមត្ថិកិច្ច​ឃាត់​រថយន្ត​ទាំង​កណ្តាល​ផ្លូវ​នោះ។ ព្រោះ​ថា​​ចាប់​ពី​ថ្ងៃ​ទី​០១​ មករា​ឆ្នាំ​២០១៦​ទៅ​ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ​សហការ​ជាមួយនឹង​​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ត្រួត​ពិនិត្យ​ និង​ឃាត់​រថយន្ត​ណា​ដែល​មិន​ទាន់​បាន​បង់ពន្ធ​ ហើយ​ចាប់​ពិន័យ​ជា​ទឹក​ប្រាក់​បង់​ពន្ធ​មួយ​គុណ​នឹង​ពីរ។​

សូម​រំលឹក​ជូន​ថា ​រយៈ​ពេល​នៃ​ការ​ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៥ ​ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ ​កាល​ពី​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣​ធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​គ្រប់​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ​និង​ស្នើ​សាខា​ធនាគារ​កាណាឌីយ៉ា ​និង​សាខា​ធនាគារអេ​ស៊ីលីដា ​ឲ្យ​បន្ត​ទទួល​យក​ការ​ដាក់​លិខិត​ប្រកាស​បង់​ប្រាក់​ពន្ធ​ និង​ប្រាក់​ពិន័យ​ចំពោះ​ម្ចាស់​រថយន្ត​ ដែល​មិន​បាន​បង់​ពន្ធ​កាល​ពី​មុន​ ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​៣១ ធ្នូ ឆ្នាំ​២០១៥​នេះ។​

សូម​បញ្ជាក់​ផង​ដែរ​ថា ​កាល​ពី​ឆ្នាំ​២០១៤​ មាន​រថយន្ត​ចំនួន​៣៤៧,៦៤៨គ្រឿង​បាន​ទៅ​បង់​ពន្ធ​ជូន​រដ្ឋ ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ១១៤​ពាន់​លាន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ