អានតួអត្ថបទ
កម្ពុជា

ប្រជាជន​រិះគន់​មន្ត្រី​សាខា​ពន្ធដា អគ្គនាយកដ្ឋាន​ពន្ធដា​ពន្យល់

 មន្ត្រី​សាខា​ពន្ធដា​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ទៅធ្វើ​ការមិន​ទៀងទាត់​ពេលវេលា និង​ធ្វើឱ្យ​ប្រជាជន​ពិបាក​បង់ពន្ធ រង​ពាក្យរិះគន់ធ្ងន់ៗពី​អ្នក​អាជីព តាមរយៈ​បណ្ដាញ​សង្គម។ លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដាក​ម្ពុ​ជា បានដឹង និង​ទទួលស្គាល់​ករណីនេះ ប៉ុន្តែ​ទន្ទឹមនឹងនេះ លោក​ឆ្លៀត​ពន្យល់​បន្ថែម​អំពី​វិធាន​ការដែល​អគ្គនាយក​ដ្ឋា​ន​ពន្ធដា​បានធ្វើ​កន្លងទៅ ទាក់ទង​នឹង​រឿងនេះ។ 

អគ្គនាយកដ្ឋាន​ពន្ធដារ
អគ្គនាយកដ្ឋាន​ពន្ធដារ ©ABC Radio Australia
ផ្សាយពាណិជ្ជកម្ម

 

នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក អាក់​តែ​ល ម៉ាកស៊ីស ( Aktel Maxis) បានទាមទារ​ឱ្យ​លោក គង់ វិបុល អគ្គនាយក​ពន្ធដា​កម្ពុ​ជា កំណត់​ម៉ោង​ធ្វើការ​របស់​មន្ត្រី​ពន្ធដា​ឱ្យបាន​ច្បាស់ បន្ទាប់ពី​ម្ចាស់​អាជីវកម្ម​រូបនេះ​ទៅ​អង្គុយចាំ​បង់ពន្ធ​នៅ​សាខា​ពន្ធដា​ខណ្ឌទួលគោក តែ​មិនឃើញ​មាន​មនុស្ស​ធ្វើការ។ លោក អាក់​តែ​ល ម៉ាកស៊ីស ដែល​ធ្វើការ​នៅ​អង្គការ​វិនិយោគ​យុវជន​កម្ពុជា​ផង បាន​ចោទ​សួរថា«តើ​អោយ​ប្រជាជនមាន​កំលាំងចិត្ត[ឯ]ណា​ទៅ​បង់​ព​ន្ឋ​ជូន​រដ្ឋ​ទៀត»។  

សារ​របស់គាត់​ផ្សាយ​ជា​ចំហរ​តាំងពី​ថ្ងៃ១៨ ខែកញ្ញា​មែន ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ ទី២១ ខែកញ្ញា លោក សុខ គួ​ង ( Sok Kuong) ដែលជា​ប្រធាន​គម្រោង​នៅ​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​ប្រចាំ​កម្ពុជា​បាន​ចែក​ផ្សាយ​បន្ត ដោយ​បន្ថែម​អត្ថាធិប្បាយ​ថា «គឺ​នៅ​ពន្ធដា​ខ័​ណ្ឌ​ទួលគោក​នេះហើយ» ដែល​គាត់​ទៅ​បង់ពន្ធ​ពីរ​ថ្ងៃ​មិនបាន។ លោក សុខ គួ​ង ដែល​បាន​សង្កេតឃើញ​ប្រជាជន​រាប់សិប​នាក់​រង់ចាំ​បង់ពន្ធ បានសរសេរថា«មាន​យុវជន​តែ​ម្នាក់​គត់​ធ្វើការ ឯ​មនុស្ស​ដទៃទៀត​នៅក្នុង​ការិយាល័យ​អង្គុយ​ដូច​ទីងមោង»។

ចំពោះ​ករណីនេះ លោក គង់ វិបុល អគ្គនាយក​ពន្ធដា​កម្ពុ​ជា បាន​ថ្លែងថា ជាច្រើន​ឆ្នាំ​មកហើយ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដា​បាន​ប្តូរ​ម៉ោង​ធ្វើការ​ឱ្យ​ដូច​វិស័យ​ឯកជន ពោលគឺ​មិន​បិទ​ពេល​ថ្ងៃត្រង់ បាន​ប្រើ​ម៉ាស៊ីន​ស្កែ​ន​មេដៃ​ត្រួតពិនិត្យ​វត្តមាន និង​ម៉ោង​ចេញចូល​នៅ​គ្រប់កន្លែង ព្រមទាំង​បាន​ប្រើ​កម្មវិធី​វាយតម្លៃ​ការងារ​របស់​មន្ត្រី​ពន្ធដា​ផង។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​បាន​បង្កើន​ការផ្តល់សេវា​ដល់​អ្នកជា​ប់​ពន្ធ​ឲ្យ​បាន​ប្រសើរ ងាយស្រួល ឆាប់រហ័ស​នៅ​គ្រប់​ទីកន្លែង និង​អនុវត្ត​វិធានការ​នានា សំដៅ​ធ្វើ​ឲ្យ​បានសម្រេច​គោលដៅ​ចំណូល​ឆ្នាំ២០១៥។
 

តាម​ស្ថិតិ ក្នុង​រយៈពេល ប្រាំបី​ខែ​នៃ​ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​កម្ពុជា​ប្រមូល ចំណូល​ពន្ធ អាករ គ្រប់​ប្រភេទ បាន​សរុប​ចំនួន​ប្រមាណ ៨៩៧,៥៣ លាន​ដុល្លារ ស្មើនឹង៧៧,០៥% នៃ​គោលដៅ​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ