អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​វិភាគ​ថា កញ្ញា​ស្រីមុំ ធ្លាក់​ក្នុង​ល្បែង​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទីបំផុត​ទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ ជុំវិញ​ការ​ផ្តល់​សក្ខី​កម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ នៅ​ក្នុង​សំណុំ​រឿង​ខ្សែអាត់​សម្លេង​ជាមួយ​លោក​កឹម សុខា។ ទោះបី​ជា​ការ​ចោទ​ប្រកាន់​នោះ​ពិត​ក្តី​ មិន​ពិត​ក្តី​ តែ​សម្រាប់ អ្នក​វិភាគ​និង​មន្រ្តី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា​ បាន​ចាត់​ទុក ករណី​នេះ​គឺ​ជា​ឆាក​ល្ខោន ដែល​កំពុង​ទាញ​ប្រជាប្រិយភាព​របស់​លោក គឹម សុខា ឲ្យ​ធ្លាក់​នៅ​មុន​ការ​បោះឆ្នោត។ ក៏​ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ករណី​នេះ​ថា​ គឺ​ជា​រឿង​អយុត្តិធម៌​របស់​ស្រីមុំ ដែល​ស្ថាប័ន​រដ្ឋ​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។  សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់ វ៉ា សំណព្វ៖

កញ្ញា​ ​ខុម​ ចាន់​ដារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ជាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា ​ជាមួយ​លោក​កឹម សុខា ​បាន​ចូល​ទៅ​ផ្តល់​ចម្លើយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​រូប​នាង​មាន​មេធាវី​ការពារ​ក្តី​ ផ្តល់​ដោយ​អាដហុក​។​
កញ្ញា​ ​ខុម​ ចាន់​ដារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ជាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា ​ជាមួយ​លោក​កឹម សុខា ​បាន​ចូល​ទៅ​ផ្តល់​ចម្លើយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​រូប​នាង​មាន​មេធាវី​ការពារ​ក្តី​ ផ្តល់​ដោយ​អាដហុក​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ