អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​តាម​ដាន​នយោបាយ​៖ «ការ​ធ្វើ​បាតុកម្ម​នៅ​អាមេរិក​ជា​ឱកាស​មួយ​ល្អ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាក់ទង​ទៅ​នឹង​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​សហរដ្ឋ​អាមរិក យុវជន ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច បាន​ចេញ​មក​ព្រមាន​ត្រង់​ៗ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ថា​នឹង​ធ្វើ​បាតុកម្ម​តប​ត​វិញ​នៅ​ភ្នំពេញ ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​មាន​បាតុកម្ម​ប្រឆាំង​ប្រមុខ​ដឹកនាំ​របស់​ខ្លួន​នៅ​អាមេរិក។ ភ្ជាប់​ជាមួយ​នេះ​ពួក​គេ​ដែល​មាន​គ្នា​២​នាក់​បញ្ចេញ​​សម្លេង​នឹង​រូបភាព​តាម​ហ្វេស​ប៊ុក​នោះ បាន​ធ្លោយ​ពាក្យ​ថា​បាតុ​កម្ម​នេះ​នឹង​ឈាន​ទៅ​ស្នើ​រំលាយ​គណបក្ស​ប្រឆាំង ដែល​អ្នក​វិភាគ​ក៏​ដូចជា​អ្នក​នយោបាយ​យល់​ថា​មិន​អាច​ទៅ​រួច។ ទោះ​យ៉ាង​នេះ​ក្តី ការ​ធ្វើ​បាតុកម្ម​ត្រូវ​មតិ​នានា​លើក​ឡើង​ថា​គឺ​ជា​សិទ្ធ​និង​ទទូច​ឲ្យ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ នឹង​ចាកចេញ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ ​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ។​
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ នឹង​ចាកចេញ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ ​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ។​
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ