អានតួអត្ថបទ
បទសម្ភាស

លោក​យ៉េង វីរៈ និង​លោក សាម អ៊ីន៖ GDP សន្យា​ហើយធ្វើ​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ គណបក្ស​ប្រជាធិតេយ្យ​មូលដ្ឋាន បាន​ទៅ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ​។ វិទ្យុ​បារាំង​អន្ដរជាតិ​បាន​ឆ្លៀត​ឱកាស​នេះ​ជួប​ជជែក​ជាមួយ​លោក យ៉េង វីរៈ និង​លោក សាម អ៊ីន ដែល​ជា​ប្រធាន និង​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក យ៉េង វីរៈ និង​លោក សាម អ៊ីន បាន​រៀបរាប់​ពី​គោលនយោបាយ​មួយ​ចំនួន​របស់ GDP ដែល​ខុស​ប្លែក​ពី​គណបក្ស​ផ្សេង​។ មួយ​ក្នុង​ចំណោម​គោលនយោបាយ​នោះ​គឺ សមាជិក GDP នៅ​ពេល​សន្យា​ហើយ គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ព្រមាន ឬ​ឈាន​ដល់​ការ​ដក​ចេញ​ពី​មុខ​តំណែង​ថែម​ទៀត​ផង​។

លោក​ យ៉េង វីរៈ(ស្តាំ) ​និង​លោក ​សាម ​អ៊ីន​(ឆ្វេង) ​ប្រធាន​និង​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ហៅ​កាត់​ថា​ GDP។​
លោក​ យ៉េង វីរៈ(ស្តាំ) ​និង​លោក ​សាម ​អ៊ីន​(ឆ្វេង) ​ប្រធាន​និង​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ហៅ​កាត់​ថា​ GDP។​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ