អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អាជ្ញាធរ​ខេត្ត​៖ «កំពង់​ឆ្នាំង​ទៅ​អនាគត​នឹង​មិន​មាន​ការ​តាំង​ទី​លំនៅផ្ទះ​បណ្តែត​ទឹក​ទៀត​ទេ»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្ទះ​បណ្តែត​ទឹក​ស្ថិត​នៅ​តំបន់​ផ្សារ​ក្រោម​ ខេត្ត​កំពង់​ឆ្នាំង​ ដែល​ប៉ះពាល់​ដល់​សោភ័ណ្ឌ​ភាព​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ភ្នំ​នាង​កង្រី​ និង​ការ​បំពុលប​រិស្ថាន​ទឹក​បឹង​ទន្លេ​សាប​ធ្ងន់ធ្ងរ​ ត្រូវ​បាន​អាជ្ញាធរ​ប្រា​ប់ឲ្យ​ចាកចេញជិ​ត​អស់​ហើយ​មក​ទល់​ពេល​នេះ ​ខណៈ​ដែល​ឱសានវាទ​នឹង​ត្រូវ​ចូលមក​ដល់​ថ្ងៃ​២៥​ខែ​តុលាខា​ងមុខ។ ​ការ​ដេញ​ផ្ទះ​បណ្តែត​ទឹក​ដែល​ភាគ​ច្រើន​ជា​និគមជន​​​វៀតណាម​នោះ ​​គឺ​ជា​ការ​បំលាស់ទី​ពី​លើ​ផ្ទៃទឹក​ទៅ​កាន់​ផ្ទៃ​ទឹក​មួយ​ផ្សេង​ទៀត​ចំងាយ​ពី​កន្លែង​ដើម​ប្រមាណ​ជា​៥​គីឡូម៉ែត្រ។​មិនមែន​បំលាស់​ទី​ពី​ផ្ទៃ​ទឹក​ទៅ​លើ​គោក​នោះ​ទេ​។ តែ​ជា​ទិសដៅ​ចុងក្រោយ​អាជ្ញាធរ​ថា​នឹង​មិន​មាន​ទៀត​ទេ​ការ​តាំង​ទី​លំនៅ​ក្នុង​ទឹក។​

​ទង់ជាតិខ្មែរ
​ទង់ជាតិខ្មែរ RFI/Khmer
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ