អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បញ្ហា​ព្រំដែន ​កម្ពុជា​-វៀតណាម ​ទំនង​ជៀស​មិន​ផុត​ពី​ពឹង​ភាគី​ទី៣​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​​​នាយក​​រដ្ឋ​​មន្រ្តី ​​ហ៊ុន​ សែន​​ កាល​​ពី​​ថ្ងៃ​​ទី​​៨​​ខែ​​កញ្ញា​​កន្លង​​ទៅ ​​បាន​​ធ្វើ​​សេចក្តី​​ថ្លែង​​ការណ៍​​ផ្ទាល់​​មាត់​​លើ​​សំណុំ​​រឿង​​ព្រំដែន​​កម្ពុជា​-វៀតណាម​​។ ​​នៅ​​ក្នុង​​សេចក្តី​​ថ្លែង​ការណ៍​​ជាង​​៣​​ម៉ោង​​ ដោយ​​មាន​​ការ​​ចាក់​​ផ្សាយ​​នៅ​​លើ​​កញ្ចក់​​ទូរទស្សន៍​​ជាតិ​​កម្ពុជា​​ (ទទក)​​ផង ​​លោក​​នាយក​​រដ្ឋ​​មន្រ្តី​​​បាន​​​បន្តកា​រ​​គាំទ្រ ​​ឲ្យ​​គណៈកម្មការ​​ព្រំដែន​​កម្ពុជា ​​បន្ត​ការងា​រ​​ចរចារ ​​បោះ​​បង្គោល​​ព្រំដែន​​ដែល​​នៅ​​សេសសល់ ​​ជា​មួយ​​ភាគី​​វៀតណាម​​។ ​​ប៉ុន្តែ​ថា ​​លោក​​នាយករ​ដ្ឋ​មន្រ្តី​​មិន​​បាន​​បោះ​បង់​​ចោល​​លទ្ធភាព​​ក្នុង​​ការ​​ពឹងពាក់​​លើ​ភាគី​​ទី​៣​​នោះ​ទេ។​​ ​ការ​ចូលរួម​ពី​ភាគី​ទី៣ ​ គឺ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​បង្ហាញ​ពី​តម្លាភាព​ និង​ភាព​ជឿជាក់​របស់​មហាជន​ខ្មែរ​លើ​ការងារ​បោះ​បង្គោល​ព្រំ​ដែន​ ជា​មួយ​ភាគី​វៀតណាម ​ក្រោយ​បញ្ចប់​ការ​​ផ្ទៀត​ផ្ទាត់​ផែនទី​២​​លើក​រួចមក។​

លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​
លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​ @RFI/channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ