អានតួអត្ថបទ
បទយកការណ៍

សហគមន៍​ខ្មែរ​នៅ​ប៉ារីស​ត្រលប់​មក​ជួយ​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​មូល​និធិ​ពេទ្យ​គន្ធ​បុប្ឆា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​ទោះ​បី​ជា​​ឃ្លាត​ឆ្ងាយ​​ពី​​មាតុភូមិ​​កម្ពុជា ​ទៅ​​រស់​នៅ​​លើ​ទឹក​​ដី​​នៃ​​ប្រទេស​​ដែល​មាន​​សេដ្ឋកិច្ច​​ជឿន​លឿន​​ក្តី ​ក៏​​សហគមន៍​​ខ្មែរ​​នៅ​ក្រៅ​​ប្រទេស ​មិន​បាន​​ភ្លេច​​វិល​មក​​ជួយ​​ប្រទេស​​កំណើត​​របស់​ខ្លួន​​នោះ​ទេ​។ ​ថ្មីៗ​នេះ ​សហគម​ន៏​​ឱសថការី​​ខ្មែរ​-​បារាំង ​GFC ​Phama ​ដែល​​គេ​​ដឹង​ថា ​ជា​​សហគមន៍​​មួយ​​នៅ​​ជាយ​ក្រុង​​ប៉ារីស​​នៃ​​ប្រទេស​​បារាំង ​និង​​ក្រុម​ការងារ​​យុវជន​​ប្រចាំ​​​ទ្វីប​អឺរ៉ុប​បាន​​នាំ​យក​​ថវិការ​​ប្រមាណ​​ជា​៩២៦២២ ​ដុល្លា​រ​សហរដ្ឋ​អាមេរិក ​ជូន​​មូល​និធិ​​មន្ទីរ​ពេទ្យ ​គន្ធបុប្ផា​។ ​គោល​ដៅ​គឺ​​ដើម្បី​​ជួយ​​ទៅ​​សង្គ្រោះ​​កុមារ​​កម្ពុជា ​ដែល​​ក្នុង​មួយ​ថ្ងៃៗ​មិន​​ក្រោម​​ជាង​២​​ពាន់​​នាក់​ទេ ​ដែល​​រត់​ទៅ​​ទទួល​​សេវា​កម្ម​​ព្យាបាល​​ជម្ងឺ​​ដោយ​​ឥត​គិតថ្លៃ​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​នេះ​។

សហគមន៏​ឱសថ​ការី​ខ្មែរ​-​បារាំង​ GFC ​Phama ​និង​​ក្រុម​​ការ​ងារ​​យុវជន​កម្ពុជា​ប្រចាំ​ទ្វីបអឺរ៉ុប ​ក្នុង​ពេល​ថវិការ​ជូន​មូល​និធិ​មន្ទីរពេទ្យ គន្ធបុប្ផា ​កាល​ពី​ថ្ងៃទី ​២៤ ​សីហា ​ឆ្នាំ​២០១៦​។
សហគមន៏​ឱសថ​ការី​ខ្មែរ​-​បារាំង​ GFC ​Phama ​និង​​ក្រុម​​ការ​ងារ​​យុវជន​កម្ពុជា​ប្រចាំ​ទ្វីបអឺរ៉ុប ​ក្នុង​ពេល​ថវិការ​ជូន​មូល​និធិ​មន្ទីរពេទ្យ គន្ធបុប្ផា ​កាល​ពី​ថ្ងៃទី ​២៤ ​សីហា ​ឆ្នាំ​២០១៦​។ @Va Somnob
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ