អានតួអត្ថបទ
បទសម្ភាស

លោក ​សៅ សុភាព​៖​ ក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​ មិន​ត្រូវ​ជះទឹក​ដាក់​គ្នា​លើ​ការងារ​អភិរក្ស​និង​អភិវឌ្ឍ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក សៅ សុភាព អ្នក​នាំ​ពាក្យ​​ក្រសួងបរិស្ថាន។ លោក សៅ សុភាព បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ២០១៦ ពោល​​គឺ​ក្រោយពី​រាជ​រដ្ឋាភិបាល​​បាន​សម្រេច​​ធ្វើ​ការ​​ផ្លាស់​ប្តូរ​​តួនាទី ​និង​​ភារកិច្ច​​ទទួល​​ខុស​​ត្រូវ​​រវាង​ក្រសួងបរិស្ថាន​និង​ក្រសួងកសិកម្ម​មក ក្រសួងបរិស្ថាន​បាន​ពង្រីក​ការ​គ្រប់​គ្រង​លើ​តំបន់ការពារធម្មជាតិ និង​ច្រករបៀង​អភិរក្ស​ចំរុះ ប្រមាណ​ជា ៤៩ កន្លែង លើ​​ផ្ទៃដី​ប្រមាណ​ជាង៧លាន ៥សែន​ហិច​តា។ លើ​ការងារ​ផ្ទូ​ផ្ទេរ​ដែន​គ្រប់គ្រង​នេះ លោក ​សៅ សុភាព លើកឡើងថា ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម មិនត្រូវ​ជះ​ទឹក​ដាក់គ្នា​លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​នោះទេ។ 

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី ​៣១ ​សីហា ​ឆ្នាំ ​២០១៧​។​
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី ​៣១ ​សីហា ​ឆ្នាំ ​២០១៧​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ