អានតួអត្ថបទ
បទសម្ភាស

លោក ​រុន រ័ត្នវាសនា​៖ ​ប្រជាពលរដ្ឋ​ពុំ​គួរ​ភ័យ​ខ្លាច​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​រាត្រី​នេះ ​គឺ​លោក​ឧត្តមសេនីយ៍ឯក​ រុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ។ ​ចាប់​ពី​ថ្ងៃទី១ ​ខែមករា ​ឆ្នាំ២០១៦ ​តទៅ ​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ជាង១ពាន់នាក់ ​នឹង​បញ្ជូន​ទៅ​កាន់​គោលដៅ​នានា​នៅ​ទូទាំង​ប្រទេស ​ដើម្បី​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកថ្មី​ដែល​មាន​ការ​រឹត​បន្តឹង​ជាង​មុន​។ ​ការ​ផាក​ពិន័យ​នឹង​ធ្វើ​ឡើង​នៅ​តាម​ការិយាល័យ​ចំនួន​១៦៦​កន្លែង​ដែល​រៀបចំ​ដោយ​សមត្ថកិច្ច ដោយ​មិន​មាន​ការផាក​ពិន័យ​នៅនឹង​កន្លែង​ដូច​មុន​ទៀត​នោះទេ​។​លោក រុន រ័ត្នវាសនា ​បាន​ថ្លែងថា​ ប្រជាពលរដ្ឋ​មិនគួរ​ភ័យ​ខ្លាច​ចំពោះ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នោះទេ ​ផ្ទុយ​ទៅ​វិញ ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ​គឺ​សំដៅកាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​សណ្ឋាប់​ធ្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ឧត្តមសេនីយ៍ឯក​ រុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។​
លោក​ឧត្តមសេនីយ៍ឯក​ រុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។​ @RFI/Somnop
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ