អានតួអត្ថបទ
បទសម្ភាស

លោក សុន ឆ័យ៖សង្គ្រោះជាតិ​នៅ​តែ​រក្សា​ជំហរ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពីបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលាក្រុង​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះថា នឹង​មិន​អនុញ្ញត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស ទាំង​៥​និង សមាជិកអាស៊ាន​មួយ​ចំនួន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នោះ​ទេ។  ប៉ុន្តែ លោក សុន ឆ័យ អះអាងថា គណបក្ស​សង្គ្រោះជាតិ​រក្សា​ជំហរ​នៅ​ដដែល​ក្នុង​ការ​ដាក់​ញត្តិ ដោយ​គណបក្ស​មិន​បាន​ធ្វើ​ការ​ហែ​ក្បួន​អ្វី​នោះ​ទេ។ ក៏ប៉ុន្តែ​បើ​ពលរដ្ឋ​ចូលរួម​គឺជា​សិទ្ធិ​របស់​ពួកគេ។ ដោយឡែក​ទាក់ទង​ដំណើរ​ការ​ចុះ​ឈ្មោះឆ្នោត លោក សុន ឆ័យ គូសបញ្ជាក់ថា លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្នាក់​នៅ​ទី​ស្នាក់​គណបក្ស​នៅមិន​ទាន់​គិត​គូរ​ពី​លទ្ធភាព​នៅ​ក្នុង​ការ​ចុះ​បោះឆ្នោត​នៅ​ឡើយ​ទេ ព្រោះ​រូប​កំពុង​ជាប់បណ្ដឹង​របស់​តុលាការ។ ម្យ៉ាងទៀត​ដោយ​សារ ​ពេល​វេលា​នៃ​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​មានរយៈ​ពេល​រហូត​ដល់​ទៅ​បី​ខែ៕

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ
លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ