អានតួអត្ថបទ
កម្ពុជា

CNRP​រៀបចំ​វេទិកា​នយោបាយ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ជំនួស​ឲ្យ​ការ​ធ្វើ​សន្និសីទ​កាសែត

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​មាន​ផែនការ​ថ្មី​ដោយ​នឹង​រៀបចំ​វេទិកា​នយោបាយ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ជំនួស​ឲ្យ​ការ​ធ្វើ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​បក្ស។ វេទិកា​នយោបាយ​នេះ នឹង​ជជែក​ទៅ​លើ​បញ្ហា​បី​ចំណុច​រួម​មានប្រព័ន្ធ​យុត្តិធម៌​ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ នយោបាយ​វិមជ្ឈកាល និង​ដំណើរ​បោះ​ឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាសនៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ខ្លួន​មាន​ផែនការ​ថ្មី​ដោយ​នឹង​រៀបចំវេ​ទិកា​នយោបាយ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ជំនួស​ឲ្យ​ការ​ធ្វើ​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​របស់​បក្ស​។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាសនៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ខ្លួន​មាន​ផែនការ​ថ្មី​ដោយ​នឹង​រៀបចំវេ​ទិកា​នយោបាយ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ជំនួស​ឲ្យ​ការ​ធ្វើ​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​របស់​បក្ស​។
ផ្សាយពាណិជ្ជកម្ម

ផ្ដើម​ពី​ថ្ងៃ​ចន្ទ​នេះ​ត​ទៅ ចាប់​ពី​វេលា​ម៉ោង​៨​ដល់​ម៉ោង​១១ ព្រឹក​ គណបក្ស​សង្គ្រោះ​ជាតិរៀបចំ​វេទិកា​នយោបាយ​ស្ដីពី​ប្រព័ន្ធ​យុត្តិធម៌​និង​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ ហើយ​រៀង​រាល់ថ្ងៃ​ពុធ​នឹង​ពិភាក្សា​លើ​នយោបាយ​វិមជ្ឈកាល។ និង​ថ្ងៃ​សុក្រ​គណបក្ស​នេះ​នឹង​ពិភាក្សាទៅ​លើ​ដំណើរ​ការ​បោះ​ឆ្នោត។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក អេង ឆៃអ៊ាង បាន​គូស​បញ្ជាក់ថា វេទិកា​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​នឹង​ប្រារព្ធ​រៀង​រាល់​បី​ដង​ក្នុង​មួយ​សប្ដាហ៍​នៅ​ទី​ស្នាក់​របស់​បក្ស​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ។ ហើយ​នឹង​ការ​បើក​ទូលាយឲ្យ​ពលរដ្ឋ​ចូល​រួម​ពិភាក្សា​ដោយ​មាន​វាគ្មិន​សម្រប​សម្រួល​គឺ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​និង​អ្នក​ច្បាប់។

សូមបញ្ជាក់ថា វេទិកា​នយោបាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ជំនួស​ឲ្យ​ការរៀប​ចំ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​បក្ស​ស្ដី​ពី​ស្ថានការណ៍​វិវត្តន៍​នយោបាយ​កម្ពុជា។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ការ​សម្រេច​ផ្អាក​នូវ​សន្និសីទ​សារព័ត៌​មាន​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍នេះ ដើម្បី​ឲ្យ​អ្នក​តំណាង​រាស្ត្រ​យក​ពេល​ទៅ​ចុះ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាននិង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ដោយ​ឡែក គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​សប្ដាហ៍​នេះ​បាន​ប្រកាស​រៀប​ចំ​សិក្ខាសាលា​ស្ដីពី​ច្បាប់​សញ្ជាតិ​និង​ច្បាប់​អន្តោ​ប្រវេសន៍។ ជា​សិក្ខា​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ ជ ​ប លើក​ឡើង​ថា ជន​ណា​ក៏​ដោយ​ក៏​មានសិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដែរ​ឲ្យ​តែ​មាន​អត្តសញ្ញាណ​បណ្ណ​ខ្មែរ ទោះ​បី​មិន​ចេះភាសា​ខ្មែរ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ