អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​នាំ​ពាក្យ៖ កម្ពុជា​មិន​អាច​ទម្លាក់​ប្រាក់ ដើម្បី​ទប់​តម្លៃ​សាំង​ដូច​នៅ​ប្រទេស​ថៃ​ឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ត្រឹម​ថ្ងៃ​ទី ២៤ ឧសភា​នេះ និន្នាការ​ប្រេង​ឥន្ធនៈ​នៅ​លើ​ពិភព​លោក នៅ​តែ​បន្ត​ហក់​ឡើង ពោល​គឺ​ចន្លោះ​ពី​ ៧៥ ដុល្លារ ទៅ ៨០ ដុល្លារ ក្នុង​មួយ​បារ៉ែល។ និន្នាការ​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​នាំ​ចូល​ប្រេង​១០០%​ពី​អន្តរជាតិ កំពុង​ហក់​ឡើង​ថ្លៃ ពោល​គឺ​ ពី​៤.១៥០ រៀល/លីត្រ កាល​ពី​ថ្ងៃ​ទី ២១ ឧសភា ដល់​៤.៣០០ រៀល/លីត្រ កាល​ពី​ថ្ងៃ​ទី ២២ ឧសភា សម្រាប់​ប្រេង​សាំង​ធម្មតា។ ប្រឈម​នឹង​និន្នាការ​បែប​នេះ ក្រសួង​៣​នៃ​ប្រទេស​កម្ពុជា កំពុង​រិះ​រក​វិធានការ​ដើម្បី​ទប់​ទល់ ខណៈ​ដែល​អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​ផ្តល់​យោបល់​ថា រដ្ឋាភិបាល​គួរ​ចាប់​យក​វិធានការ​បន្ធូរ​បន្ថយ​ពន្ធ​នាំ​ចូល ដើម្បី​រក្សា​លំនឹង​ថ្លៃ​ប្រេង​ធៀប​នឹង​ប្រទេស​ជិត​ខាង។ តើ​ហេតុ​អ្វី?

លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ