អានតួអត្ថបទ
បទសម្ភាស

លោក ​គឹម សន្តិភាព ​លើកទឹកចិត្ត​ឲ្យ ពេជ្រ អាវីហ្សា សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ប្រមូល​ភស្តុតាង​ឲ្យ​រឹង​មាំ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ លោក​ គឹម សន្តិភាព ដែល​​ជា​​អនុ​រដ្ឋ​លេខា​​ធិការ និង​អ្នក​​នាំ​ពាក្យ​​របស់​ក្រសួង​​យុត្តិធម៌ ហើយ​លោក​គឺជា​​​សមាជិក​អ្នក​ច្បាប់​មួយ​រូប​ដែល​បាន​ចូល​រួម​​​​តាក់​តែង​ក្រម​​ព្រហ្ម​​ទណ្ឌ​​កម្ពុជា។ ជុំវិញ​​ករណី​អំពើ​ហិង្សា​លើ​តារា​​សម្តែង​ ពេជ្រ អាវីហ្សា ពី​​​​សំណាក់​អតី​ត​សង្សារ និង​ត្រូវ​​ប្អូន​ថ្លៃ​របស់​ឧកញ៉ា​ម្នាក់ ត្រូវបាន លោក​ គឹម សន្តិភាព បញ្ជាក់​​ថា បើទោះបី​ជា​មានការ​សម្រប​សម្រួល​ក្តី គឺ​មិនអាច​រំលត់​បណ្តឹង​អាជ្ញា បាន​​នោះ​ទេ​។ ទោះយ៉ាងនេះក្តី អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ រូប​នេះ បាន​​លើកទឹកចិត្ត​ឲ្យ​ជន​រងគ្រោះ​ គឺ​កញ្ញា ​ពេជ្រ អាវីហ្សា សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ប្រមូល​ភស្តុតាង​ឲ្យ​រឹង​មាំ​។  

លោក ​គឹម សន្តិភាព ដែល​​ជា​អនុរដ្ឋលេខា​ធិការ និង​អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិធម៌
លោក ​គឹម សន្តិភាព ដែល​​ជា​អនុរដ្ឋលេខា​ធិការ និង​អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិធម៌ @HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ