អានតួអត្ថបទ
បទសម្ភាស

អាចារ្យអេ៖ លោក និង វិទ្យុABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរនិង​ក្រសួង​សុខាភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃរបស់​យើង​ នៅ​យប់​នេះ គឺ​លោក ​សេង ប៊ុនវ៉េង ឬគេ​និយម​ហៅថា ​​អាចារ្យ​អេ​ ដែល​ជាម្ចាស់​ស្ថានីយ​ វិទ្យុ ABC។ ដូច​អ្ន​កស្តាប់​ជ្រាប ​ស្រាប់ហើយថា ពីម្សិលមិញ លោក​នាយករដ្ឋមន្ត្រី បាន​​​អន្តរាគមន៍​​ប្រកាស​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​ក្រុងភ្នំពេញ បន្ទាប់ពី​បាន​ចាប់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​វិទ្យុ​ ABC ហើយ​ប្រមុខ​រដ្ឋាភិបាល​ថែមទាំង​សន្យា​ផ្តល់​ឡាន​ ២ គ្រឿង​ដល់​វិទ្យុ​នេះថែមទៀត។ ប៉ុន្តែថ្ងៃនេះ ក្នុងហ្វែសបុក​របស​លោក ហ៊ុន សែន បញ្ជាក់ថា ប្រធាន​មន្ទីរ​សុខាភិបាលនោះ នឹង​ទទួល​តំណែង​ផ្សេង។ទោះយ៉ាងណា​ក៏ដោយ ​ជុំវិញ​ករណី​ដែល​រកឃើញថា រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​វិទ្យុ ABC ដែលគ្មានឧបករណ៍សង្គ្រោះ​បន្ទាន់ មិនបានចុះបញ្ជីជា​រថយន្តគិលានសង្រ្គោះ និងគ្មាន​អនុញ្ញាតិច្បាប់ ពីក្រសួងសុខាភិបាលនោះ​ ត្រូវ​បាន ​លោក​​អាចារ្យ​អេ​ បកស្រាយបំភ្លឺ​ថា រថយន្ត​នោះ គឺ​ទុក​សម្រាប់​ដឹក​ជន​រងគ្រោះទៅមន្ទីរពេទ្យ​ ឬ​សាកសព​ពលរដ្ឋ គឺ​ចាត់​ទុក​ដូច​ជា​រថយន្ត​សម្រាប់​ដឹក​ក្រុម​គ្រួសារខ្មែរ​ទូទៅ​ ​ដូច្នោះ​ដែរ។ បើ​ទោះបី​ជា​ មិន​ដូច​រថយន្ត​សង្គ្រោះបន្ទាន់​ពេញ​លក្ខណៈក៏ដោយ​ ក៏​នេះ គឺ​ជាការ​ជួយ​សម្រាល​បន្ទុក​ដល់​អ្នក​រងគ្រោះ​ក្រីក្រ​ដែរ​។​ បន្ថែមពីការ​បញ្ជាក់​យ៉ាង​ដូច្នេះ លោក​ថែមទាំង​អះអាងថា រថយន្ត​ទាំង​២គ្រឿង​ដែល​ជា​អំណោយ​របស់​លោកនាយករដ្ឋមន្ត្រីនោះ ក៏​លោក​នឹងមិន​ចុះ​បញ្ជីនៅ​ក្រសួង​ ឬ​បំពាក់​ឧបករណ៍ ឬស៊ីរ៉ែន​​អ្វី​ដែរ។ លើស​ពីនេះ អាចារ្យអេ បាន​ថ្លែង​​ប្រាប់​វិទ្យុ​បារាំង RFI ទៀត​​ថា លោក​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរ​និង​ក្រសួង​សុខាភិបាល រហូត​ដល់​តែ​ស្ថាប័ន​ទាំង​នេះ បម្រើ​សេវា​កម្ម​ផ្នែក​សុខាភិបាល ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។

អាចារ្យអេ រូប​ថតពីទូរទស្សន៍ PNN
អាចារ្យអេ រូប​ថតពីទូរទស្សន៍ PNN @PNN
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ