អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អគ្គិសនី​កម្ពុជា ​ចាប់ផ្តើម​​អនុវត្ត​​កា​រ​ត​​បណ្តាញ​​អគ្គិសនី​​ដល់​​បន្ទប់​​ជួល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​​ពីថ្ងៃ​​ព្រហស្បតិ៍ ​ទី​២៩​មករា​​នេះ​​តទៅ ​អគ្គិសនី​​កម្ពុជា​EDC​ ចាប់ផ្តើម​​អនុវត្ត​​កា​រ​ត​​បណ្តាញ​​អគ្គិសនី​​ដល់​​បន្ទប់​​ជួល​​របស់​​កម្មករ ​កម្មការិនី ​សិស្ស​​និស្សិត និ​ង​​ប្រជាពលរដ្ឋ​ដែល​​ស្នាក់​​នៅ​តាម​​បណ្តា​​ផ្ទះជួល​​នានា​ក្នុង​​រាជធានី​ភ្នំពេញ​។ ​ជំ​ហាន​​ដំបូង​​នេះ​ ធ្វើ​​នៅ​ ៣ ​ខណ្ឌ ​ក្នុង ​៤ ​សង្កាត់​ គឺ​​ខណ្ឌដង្កោ ​នៅ​​សង្កាត់​ដង្កោ ​ខណ្ឌមានជ័យ ​នៅ​​សង្កាត់​​ចាក់​អង្រែលើ ​និង​​សង្កាត់​​ចាក់​អង្រែ​​ក្រោម ​និង​​ខណ្ឌ​ឫស្សីកែវ ​នៅ​​សង្កាត់​​ទួល​​សង្កែ​។ ​ក្រុម​ការងារ​​របស់ ​EDC ​ចុះ​​ជួប​​ម្ចាស់​ផ្ទះ​​បន្ទប់​​ជួល​ និង​​ត​​ខ្សែ​​ដាក់​កុង​ទ័​រ ​សម្រាប់​​អ្នក​​ជួល​​ផ្ទះ​​បន្ទប់​ជួល ​អាច​​ប្រើប្រាស់​​ភ្លើង​អគ្គិសនី ​ក្នុង​តម្លៃ​​ត្រឹម​តែ ​៦១០ រៀល ​ក្នុង​​មួយ​គីឡូវ៉ាត់ម៉ោង ​សម្រាប់​​អ្នក​ប្រើប្រាស់​​ក្រោម ​៥០ ​គីឡូវ៉ាត់ម៉ោង ​ក្នុង​​មួយ​ខែ។​ ប៉ុន្តែ​​សហជីព​​កម្មករ​ បារម្ភ​​ថា ​នៅ​ពេល​​តម្លៃ​​ភ្លើង​​ចុះ​ថ្លៃ ​បែរជា​​ម្ចាស់​ផ្ទះជួល​ ឡើងថ្លៃ​​បន្ទប់​។ ​រីឯ​​ម្ចាស់ផ្ទះ​​បន្ទប់​ជួល​ ហាក់​​មិន​​ពេញ​ចិត្ត​នឹង​​យន្តការ​​ថ្មី​​របស់​ EDC​ នោះទេ ​តែ​​មិន​មាន​​ជំរើស​។​

អគ្គិសនី​កម្ពុជា
អគ្គិសនី​កម្ពុជា @EDC Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ