អានតួអត្ថបទ
បទសម្ភាស

លោក​កែវ រតនៈ​៖ ​អគ្គិ​សនី​​កម្ពុជា​ ​ត្រៀម​​​លុយ​២​​លាន​​ដុល្លារ​​​ដើម្បី​​​ដាក់​​កុង​ទ័​រ​និង​​​ត​ខ្សែ​​ដល់​​​​​បន្ទប់​ជួល​ជាង​​​៣​​ម៉ឺន​​​បន្ទប់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​ នៅ​​ថ្ងៃ​​ពុធ​​នេះ ​គឺ​​លោក​កែវ រតនៈ​ អគ្គនាយក​អគ្គិសនី​​កម្ពុជា​ EDC​ និង​​លោក​ទី នរិន្ទ ​ប្រធាន​​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា​។ ​លោក​កែវ រតនៈ ​បាន​​លើកឡើង​ថា ​អគ្គិសនី​​កម្ពុជា ​បាន​​ត្រៀម​​លុយ​​ប្រមាណ ​២ ​លាន​ដុល្លារ ​ដើម្បី​​ដាក់​កុង​ទ័​រ ​និង​​ត​ខ្សែ ​សម្រាប់​​បញ្ចុះ​តម្លៃ​​អគ្គិសនី​ ដល់​​អ្នក​​ជួល​​បន្ទប់​​ស្នាក់នៅ​ជាង ​៣ ​ម៉ឺន​​បន្ទប់​ នៅ​​ភ្នំពេញ។​ រហូត​ដល់​​ពេល​នេះ ​EDC ​បាន​រៀបចំ​​វិស្វករ​ អ្នកជំនាញ​​ត្រៀម​​ធ្វើ​​កិច្ចការ​​នេះ​ហើយ ​រង់ចាំ​តែ​​ឧបករណ៍​​សម្ភារៈ​​មក​ដល់​។ ​លោក​​អគ្គនាយក​ អះអាង​ថា ​នៅមុន​​ចូល​ឆ្នាំ​​ខ្មែរ​ អ្នក​​ជួល​​បន្ទប់​ រាប់​ទាំង​​កម្មករ​​រោងចក្រ​​កាត់ដេរ ​សិស្ស​​និស្សិត ​និង​​អ្ន​ក​​ជួល​​បន្ទប់​​ស្នាក់នៅ​​ជាទូទៅ ​នឹង​​អាច​​ប្រើប្រាស់​​អគ្គិសនី ​ក្នុង​តម្លៃ​​ត្រឹមតែ ​៦១០​ រៀល ​ក្នុង​​មួយ​​គីឡូវ៉ាត់​ម៉ោង​។

លោក​កែវ រតនៈ​ អគ្គនាយក​អគ្គិសនី​​កម្ពុជា​ EDC​
លោក​កែវ រតនៈ​ អគ្គនាយក​អគ្គិសនី​​កម្ពុជា​ EDC​ @EDC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ