អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ថ្នាំ​Aspirine មាន​ប្រសិទ្ធិភាព​ជា​ថ្នាំ ការ​ពារ​ជំងឺ​មហារីក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាំអាស្ពីរីន Aspirine ឬ acide acétylsalicylique ជាពពួក​​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក អាច​ជួយ​បន្សាប​ការ​ឈឺចុកចាប់ និង​ក្តៅខ្លួន។ ប៉ុន្តែ​ មិន​ខុស​​ពី​ថ្នាំ​ដទៃទៀត​ទេ ! ជាមួយ​នឹង​គុណ​ប្រយោជន៍​នេះ ថ្នាំ l'aspirine ​ក៏​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្លាប់​បាន ព្រោះ​ថ្នាំ​មាន​ផ្ទុក​មូលេគុល​ពង្រាវ​ឈាម។ ​ ​ថ្នាំទោះ​បី​ជា​​សាមញ្ញយ៉ាង​ណា​ក៏​ដោយ ក៏​ត្រូវ​ប្រើ​ដោយ​​​​ប្រុង​ប្រយ័ត្នបំផុត។ 

L'acide acétylsalicylique ឬ aspirineជា​ថ្នាំ​ដែល​ពិភពលោក​ប្រើប្រាស់​ច្រើន​ជាងគេ​បំផុត
L'acide acétylsalicylique ឬ aspirineជា​ថ្នាំ​ដែល​ពិភពលោក​ប្រើប្រាស់​ច្រើន​ជាងគេ​បំផុត Getty Images/ StockFood Creative/ Jost Hiller
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ចុង​ក្រោយ​ទើប​បាន​បញ្ជាក់​កាន់​តែ​ច្បាស់​អំពី​គុណ​ប្រយោជន៍​នៃ​ថ្នាំ​Aspirine ថា​មាន​សមត្ថភាព​ជា​ថ្នាំ​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក ជាពិសេស​មហារីក​​នៅ​ពោះវៀន​ធំ។

 
លេប​ថ្នាំ​ជា​ទៀត​ទាន់ ក្នុង​រយៈ​ពេល​យូរៗ​ទៅ អាច​កាត់​បន្ថយ​បាន​យ៉ាង​ច្បាស់​លាស់​ គ្រោះ​ជួប​ជំងឺ​​មហារីក​ពោះវផៀន​ធំ។ នេះ​បើ​តាម​ការ​សិក្សា​​ពីរ​ចុងក្រោយ ទើប​ចេញ​ផ្សាយ​​របាយការណ៍​របស់​ខ្លួន​ ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព​អាមេរិក​ Journal of the American Medical Association កាលពី​ថ្ងៃព្រហស្បតិ៍​ទី ៣​មីនា ២០១៦។
ក្រុម​អ្នក​ស្រាវជ្រាវ​​នេះ​បាន​លាត​ត្រដាង​និង​បញ្ជាក់​កាន់​តែ​ច្បាស់​អំពី​គុណ​ប្រយោជន៍​​នៃ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​ពិភពលោក​ស្គាល់​យ៉ាង​ច្បាស់​និង​តាំង​ពី​យូរ​មក​ថា​មាន​សមត្ថភាព​ប្រឆាំង​នឹង​ជំងឺ​មហារីក។ ប៉ុន្តែអ្នក​ស្រាវជ្រាវ​ត្រូវ​ការ​សិក្សា​ជា​បន្ថែម​ទៀត​សិន ក្នុង​ដំណាក់កាល​នេះ ក្រុមគ្រូពេទ្យ​នៅ​​មិន​ទាន់អាច​​ចេញ​អនុសាសន៍ ជាលក្ខណៈ​ទូទៅ ​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​នេះ​ជា​ថ្នាំ​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ឡើយ។​
តើ​Aspirine ​ជា​ថ្នាំ​អ្វី ? មាន​បម្រើបម្រាស់​ និង​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ណាខ្លះ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោកស្រី ឃុន វ៉ារី ឱសថការី​​ខ្មែរ​ម្នាក់​នៅ​ក្រុង​ប៉ារីស។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ