តម្រូវការថ្នាំផ្សះមានប្រសិទ្ធិភាពបានក្លាយជា គឺជាអាទិភាពមួយសម្រាប់សុខភាពមនុស្សទូទៅ។ ហេតុដូច្នេះហើយបានជាសន្និសីទអន្តរជាតិ ផ្តោតជាសំខាន់ទៅលើស្វែងរកទស្សនវិស័យសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍ ថ្នាំផ្សះ ឲ្យកាន់តែប្រសើរឡើង។ អង្គការសុខភាពពិភពលោក OMS ក៏បានស្នើសុំឲ្យចាត់វិធានការទប់ស្កាត់នឹងភាពធន់នៃពពួកថ្នាំផ្សះ។ តើថ្នាំផ្សះជាអ្វី ? ភាពធន់មានន័យយ៉ាងណា ? សូមស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយលោកវេជ្ជបណ្ឌិត ឡោ គីមសុង គ្រូពេទ្យជំងឺទូទៅ ឯកទេសជំងឺប្រទេសក្តៅ នៅប្រទេសបារាំង។ សូមអញ្ជើញស្តាប់។
មើលវគ្គផ្សេងទៀត
-
ការសិក្សាអូទ្រីស៖ បរិភោគប្រៃ(អំបិល)ពេក បង្កើនគ្រោះកើតជំងឺមហារីកក្រពះ
អំបិលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សរីរាង្គកាយ។ ខ្វះអំបិល អាចនឹងធ្វើឱ្យហើម និងមានជំងឺផ្សេងៗជាច្រើន តែបើបរិភោគច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏នឹងធ្វើឱ្យមានជំងឺជាច្រើនដែរ មានជាអាទិ៍ គឺជំងឺឡើងឈាមតែម្តង។ តែការសិក្សាថ្មីចុងក្រោយមួយរបស់អ្នកវិទ្យាសាស្ត្រជាតិអូទ្រីស បានបង្ហាញឱ្យឃើញថា អំបិលមិនត្រឹមតែអាក្រក់សម្រាប់សម្ពាធឈាមទេ តែការបរិភោគប្រៃ មានជាតិអំបិលច្រើនពេកអាចបង្កើនគ្រោះកើតជំងឺមហារីកក្រពះដល់ទៅ៤០%ឯណោះ។តើអំបិលធ្វើឱ្យមានជំងឺមហារីកក្រពះ យ៉ាងដូចម្តេច?22/05/202409:09 -
តើអ្វីទៅជាដំណេកបណ្តុះគំនិត?
គេងថ្ងៃ មិនត្រឹមតែអាចជួយប្រមូលកម្លាំងនិងបំពេញកង្វះខាតផ្នែកដំណេកកាលពីយប់ តែអាចជួយខួរក្បាល ការចងចាំ និងបណ្តុះគំនិតថ្មីទៀតផង។ តើត្រូវគេងថ្ងៃយ៉ាងណាទើបអាចទាញយកប្រយោជន៍ទាំងអស់នេះ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញដូចតទៅ។15/05/202409:15 -
តរោមភ្នែកអាចប៉ះពាល់ដល់សុខភាពភ្នែក?
តើអ្នកធ្លាប់ស្រមៃចង់បានរោមភ្នែកវែងកោង-ងដែរឬទេ? ត-បណ្តុះរោមភ្នែកឱ្យវែងក្រាស់ល្អ កំពុងពេញនិយមខ្លាំងសម្រាប់សុភាពនារីទាំងឡាយ។ ប៉ុន្តែ ការ ត-អ៊ុត ឬកាត់រោមភ្នែក និងលាបផាត់មុខ មិនមែនគ្មានហានិភ័យសម្រាប់សុខភាពទេ។ តើជាហានិភ័យយ៉ាងណា?08/05/202409:27 -
តើអ្វីទៅជាអាការៈអស់រដូវ ឬវិបត្តិហាប្លាយរបស់បុរស?
ក្នុងខណៈដែលស្ត្រីគ្រប់រូប ត្រូវឆ្លងកាត់ជាចាំបាច់ដំណាក់កាលធ្វើទុក្ខមិនស្រណុកខ្លួនព្រោះអស់រដូវ (Ménopause) បុរសចូលដល់វ័យ៥០ឆ្នាំឡើងទៅក៏មានអាការៈប្រហាក់ប្រហែលនឹងបាតុភូតអស់រដូវរបស់ស្ត្រីដែរ។ អាការៈអស់រដូវសម្រាប់បុរស មានឈ្មោះជាភាសាបារាំងថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិហាប្លាយជាភាសាសាមញ្ញ។ តើវិបត្តិAndropause ជាអ្វី? មានរោគសញ្ញាយ៉ាងណា? និងអាចព្យាបាលការពារបានដែរឬទេ?24/04/202408:11 -
តើការជក់កញ្ឆាប៉ះពាល់ដល់សុខភាពខួរក្បាលនិងផ្លូវចិត្តយ៉ាងណាខ្លះ?
អាល្លឺម៉ង់ជាប្រទេសដ៏ធំជាងគេ ដំបូងបង្អស់នៅអឺរ៉ុបដែលអនុវត្តច្បាប់សេរីនិយម អនុញ្ញាតឱ្យជក់ ទិញ កញ្ឆាតាមទីសាធារណៈ និងដាំកញ្ឆានៅតាមផ្ទះ ដើម្បីជាការកំសាន្តលំហែចិត្ត។ ប៉ុន្តែកញ្ឆាជាគ្រឿងញៀនមួយប្រភេទដែលល្បីខាងធ្វើឱ្យខូចខួរក្បាល និងផលវិបាកជាច្រើនផ្សេងទៀតណាស់ចំពោះសង្គមនិងសុខភាព។ នេះជាឱកាសបូកសរុបឡើងវិញអំពីផលប៉ះពាល់នៃកញ្ឆាចំពោះសុខភាព។19/04/202407:07