អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖ អ្នក​ប្រឆាំង៧ម​ករា​ គឺ​ជា​សម្ពន្ធ័ភាព​ជាមួយ​ខ្មែរ​ក្រហម​

៧ មករា ជិត​មក​ដល់ ទស្សនៈ​ផ្ទុយគ្នា​អំពី​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ បាន​លាន់លឺ​រំពង​ជាថ្មី​ម្តងទៀត។ ក្នុងឱកាស​បើក​ការដ្ឋាន​សាងសង់​អគា​រដ្ឋបាល សាលាខេត្ត​ត្បូងឃ្មុំ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា បើ​គ្មាន7មករា ក៏​គ្មាន ​ថ្ងៃ​នេះដែរ ។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច​បានបញ្ជាក់​ថា ថ្ងៃ7មករា ​មិន​មែន​ជា​របស់​អ្នកណា​ម្នាក់​ទេ តែ​វា​ជា​របស់​ប្រជាជន​ខ្មែរ​ទូទៅ​និង​ជា​សច្ចៈធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​អ្នកណា​អាច​ប្រកែក​បាន។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ការពារ​ជាថ្មី​ម្តងទៀត​អំពី អត្ថនយ័​នៃ​ថ្ងៃ7មករា ដ៏​ចម្រូងចម្រាស់។ លោក នាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា សូម​ក្រុម​អ្នកប្រឆាំងរិះគន់  រំលឹក​ឡើង​វិញ ដោយ​ងាក​មើល​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លង​កាត់​របប​ប្រលយ័​ពូជសាសន៍។ លោក  បាន​បន្តថា ប្រសិនបើ អង្គការ​ចាត់តាំង និង យោធា​នៃ របប​ប៉ុល ពត មិនត្រូវ​ផ្ដួល​រលំ​ទេ នោះ កម្ពុជា​ក៏​មិន​អាចមាន​សន្តិភាព​រហូត​មកដល់​សព្វថ្ងៃ​នេះដែរ។

00:25

ប្រសាសន៍​​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

សូមបញ្ជាក់ថា ថ្ងៃទី ៧ មករា ជា​ថ្ងៃ​ដែល​កង​ទព័​វៀតណាម និង គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ជយ័​ជំនះ​លើ​កងទព័ ខ្មែរក្រហម ដែល​ប្រជាជន​កម្ពុជា​និង​អន្តរជាតិ​ទទួល​ស្គាល់​ថា​ជា​របប​ប្រលយ័​ពូជសាសន៍។ ជា​រៀងរាល់ឆ្នាំ ៧មករា តែងតែ​ក្លាយ​ជា​មធ្យោបាយ​ឃោសនា​របស់​បក្ស​កាន់អំណាច​នៅក្នុង​ការបោះឆ្នោត​ម្តង​ៗ។ គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​ជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ថា​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា មាន​អ្វីៗ​នៅ​ថ្ងៃនេះ និង​មាន​អនាគត​ប្រកបដោយ​ក្តីសង្ឃឹម។

ប៉ុន្តែ អស់​រយៈពេល ៣៦ឆ្នាំ​ហើយ ក្រុម​អ្នកប្រឆាំង តែងតែ​រិះគន់​អំពី ថ្ងៃ៧មករា នេះ ដោយ​ចាត់ទុកថា​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា តាមរយៈ​ការលើក​បន្តុប​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹកនាំ​ប្រទេស ចាប់តាំងពី​ឆ្នាំ១៩៧៩មក។ យ៉ាងណាក៏ដោយ គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រារព្ធ​ទិវា​ថ្ងៃ៧មករា​ដោយ​ចាត់​ទុក​ជា​ថ្ងៃ​ផ្តល់កំណើត​ទី​២​ដល់​ប្រជាជន​កម្ពុជា។ ៧មករា​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃបុណ្យ​ជាតិ​និង​ជា​ថ្ងៃ​ឈប់​សម្រាក​ផងដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ