អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ចាត់ខ្មោចក្នុងរាជការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​សុក្រ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រកាស​អំពី«​យុទ្ធនា​​ការ​ចាប់​ខ្មោច​ពុក​​រលួយ​»​។ ដោយ​​សហការ​​ជា​​មួយ​​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​មុខ​ងារ​សាធារណៈ​ វិធី​ដំ​បូង​គឺ​ការ​បញ្ចេញ​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​មួយ​ នៅ​សប្តាហ៍​នេះ។​ ប៉ុ​ន្តែ​ ការ​កម្ចាត់​ខ្មោច​ស៊ី​ប្រាក់​ខែរ​ដ្ឋ​ បាន​ចាប់​ផ្តើម​«តាំង​ពីដើ​ម​ឆ្នាំ​២០១៤​»មក​ហើយ​ទេ​តើ។​ យុទ្ធ​នា​ការ​នេះ​មាន​អត្ថ​ប្រយោជន៍​ខ្លះ​។ សូម​ញ្ជើញ​ស្តាប់​លោក​ ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​ សួន​ វិចិត្រ​ ប្រធាន​អធិការ​កិច្ច​រតនា​គារ​ជាតិ​ និង​លោក​ ព្រា​ប ​កុល ​នាយក​ប្រតិបត្តិអង្គ​ការ​តម្លា​ភាព​កម្ពុជា​។​  

លោក ​ឱម ​យ៉ិនទៀង ​ថ្លែង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុ​​ក​រលួយ ​និង ​វិស័យ​ឯកជន​ស្តី​អំពី​កម្ម​វិធី​ប្រឆាំង​អំ​ពើ​ពុក​រលួយ ​។
លោក ​ឱម ​យ៉ិនទៀង ​ថ្លែង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុ​​ក​រលួយ ​និង ​វិស័យ​ឯកជន​ស្តី​អំពី​កម្ម​វិធី​ប្រឆាំង​អំ​ពើ​ពុក​រលួយ ​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ