អានតួអត្ថបទ
កម្ពុជា-ជប៉ុន

ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​របស់​ជប៉ុន​នៅ​ភ្នំពេញ​បើក​សម្ពោធ​ជា​ផ្លូវការ

ផ្សារ​ទំនើប​ជប៉ុន អ៊ី​អន ម៉​ល (AEON Mall) ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​បើក​សម្ពាធ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី៣០ខែមិថុនា​នេះ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio KHISIDA)។

ផ្សារ​ទំនើប​អ៊ីអន នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ​២០១៤
ផ្សារ​ទំនើប​អ៊ីអន នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នេះ​​គឺជា​ផ្សារ​ទំនើប​ជប៉ុន​ដំបូង​បំផុត​នៅ​កម្ពុជា ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង ២០០ លាន​ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ដល់​បុគ្គលិក​ខ្មែរ​ចំនួន​ជាង ២០០០ នាក់។  ផ្សារ AEON មាន មាន​លក្ខណៈពិសេស​ជាច្រើន​ដែល​ពុំ​ធ្លាប់​មានដូចជា​ការប្រមូល​ផ្តុំ​នូវ​ហាង​ម៉ាក​ទំនិញល្បីៗ ដូចជា​ហាង​សំលៀកបំពាក់ ហាង​កាហ្វេ ហាង​បង្អែម ហាង​រក្សា​ស​ម្ជ​ស្ស ហាង​សំភារៈ​កុមារ​ដែលមាន​លក់ទំនិញ​ម៉ាកល្បីៗនាំចូល​មកពី​ប្រទេស ជប៉ុន សិង្ហបូរី ហុងកុង អេស្បាញ អង់គ្លេស និង ភី​លី​ពី​ន ជាដើម។ 

លើសពីនេះទៅទៀត​នោះ អ៊ី​អន​ម៉​ល​ក៏បាន​បន្ថែម​នូវរស់​ជាតិ​ថ្មី​របស់​ភោជនីយដ្ឋាន​ល្បីៗ​មកពី​ប្រទេស​ជប៉ុន និង​បាន​ផ្តល់នូវ​អាហារ​ជា​លក្ខណៈ​អន្តរជាតិ​បែប​ជប៉ុន កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​ចិន ជាដើម។

ផ្សារ AEON ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងត្បូង​ជាប់​ស្ថានទូត​រុស្ស៊ី ក្នុង​ទីក្រុង​ភ្នំពេញ ក៏មាន​កន្លែង​កម្សាន្ត និង​កន្លែង​លេង​កីឡា​ប៊ូ​លីង​ផងដែរ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ផ្សារ​នោះ​ថា​ជា​ផ្សារ​យក្ស​សម្រាប់​កម្ពុជា​ហើយ​ថា វត្តមាន​នៃ​ផ្សារ​ទំនើប​ដ៏​ធំ​របស់​ជប៉ុន​នេះ​ក៏​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ជប៉ុន​មល​កើ​ស្ថិរភាព​នយោបាយ​កម្ពុជា​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ