អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រជាជន និង​សង្គ្រោះជាតិ ទទួល​បាន​សម្លេង​គាំទ្រ កើន​ឡើង​ដូច​គ្នា​

លទ្ធផល​បឋមនៃការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានីខេត្ត​ត្រូវ​បាន​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ប្រកាសឲ្យដឹងហើយ។ មានគណបក្សចំនួន៣ ដែល​ទទួល​បាន​សំឡេង​​គាំទ្រ​​គឺ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ ៨៤២១ សំឡេង កើន​​ចំនួន​ ១២៩ សំឡេង​ ធៀប​នឹង​អង្គ​បោះឆ្នោត ដែល​ខ្លួន​មាន ចំនួន ៨២៩២ នាក់។

ពល​រដ្ឋ​កម្ពុជា​ទៅ​បោះឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​ ក្នុង​ការ​ជ្រើស​រើស​មេដឹក​នាំ​របស់​ខ្លួន។
ពល​រដ្ឋ​កម្ពុជា​ទៅ​បោះឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​ ក្នុង​ការ​ជ្រើស​រើស​មេដឹក​នាំ​របស់​ខ្លួន។
ផ្សាយពាណិជ្ជកម្ម

គណបក្ស​​សង្គ្រោះ​ជាតិ​ទទួលបានសំឡេងគាំទ្រ ២៩៧៣ សំឡេង​កើនបានចំនួន ២០ សំឡេង​ ​ធៀបនឹងអង្គបោះឆ្នោតដែលខ្លួនមានចំនួន ២៩៥៣ នាក់។ ចំណែកគណបក្ស ហ្វ៊ុនស៊ិនប៉ិច​ ទទួល​បានសំឡេងគាំទ្រចំនួន ៥០ សំឡេងគឺបានថយចុះ ១០១ សំឡេង​ធៀប​នឹង​អង្គ​បោះឆ្នោតដែលខ្លួនមានចំនួន ១៥១ នាក់។

ចំណែកឯលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សា ក្រុង ស្រុក និងខណ្ឌ គ.ជ.ប នៅ​មិន​ទាន់​បូកសរុបនៅឡើយទេ។ ប៉ុន្តែ បើយោងតាមការបូកសរុបលទ្ធផលក្រៅផ្លូវការ​របស់​គណបក្ស​​ប្រជាជនកម្ពុជា មានគណបក្សចំនួន៤ដែលទទួលបានអាសនៈ។ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន ២២៣៧ អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន ៦៨៣ អាសនៈ​ គណបក្សហ៊្វុនស៊ិនប៉ិចបាន ១៩ អាសនៈ  និងគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន១អាសនៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ