អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​ថា​​សមាជ​របស់​គណបក្ស​សង្គ្រោះជាតិ បង្ហាញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ​មិនមែន​ជា​ការ​សម្រេច​ចិត្ត​នយោបាយ​នោះ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ទី​៣០ មីនា​ម្សិលមិញ គណបក្ស​សង្គ្រោះជាតិ បាន​រៀបចំ​សមាជ​ប្រជាជន​មួយ​នៅ​ខាង​មុខ​ទីស្នាក់​ការ​របស់​គណបក្ស ដោយ​សម្រេច​បាន​នូវ​បញ្ហា​ចំនួន ៥​ចំណុច​ធំ។ ទាំង​នោះ គឺ​ការ​បោះឆ្នោត​ឡើងវិញ នៅ​មុន​អាណត្តិ ការ​ស៊ើបអង្កេត​នៃ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ ឆ្នោត​ កំណែទម្រង់​ស្ថាប័ន​បោះឆ្នោត បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​អហិង្សា នយោបាយ​ការ​ទូត​នៅ​បរទេស និង​ការ​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ រួម​ទាំង​ចំណុច​អាទិភាព​មួយចំនួន​ជា​ដើម។ សង្គម​ស៊ីវិល និង​អ្នក​តាមដាន​បញ្ហានយោបាយ បាន​បញ្ជាក់ថា សមាជ​របស់​គណបក្ស​សង្គ្រោះជាតិ មាន​លក្ខណៈ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​តាមដាន និង​ស្ថានការណ៍​សង្គម​នយោបាយ​ក្នុង​ខណៈ​មានការ​បត់បែន​យ៉ាងខ្លាំង​នេះ។ ប៉ុន្តែ​ ​យ៉ាង​ណា​ក៏ដោយ សមាជ​របស់​គណបក្ស​សង្គ្រោះជាតិ គឺ​ត្រឹម​តែ​ជា​សមាជ​ដែល​បញ្ជាក់​ពី​ជំហ​របស់​គណបក្ស​​​សង្គ្រោះជាតិ​តែ​មួយ​ជ្រុង​តែ​ប៉ុណ្ណោះ។

ការ​ដឹក​នាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បី​ប្រមូល​ប្រជាជន​ធ្វើ​សមាជប្រជាជន​
ការ​ដឹក​នាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បី​ប្រមូល​ប្រជាជន​ធ្វើ​សមាជប្រជាជន​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ