អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​អាជ្ញាធរ​អប្សរា​ទាម​ទារ​ថ្នាក់​ដឹក​នាំ​ដោះ​ស្រាយ​បញ្ហា​ការប្តូរទីតាំង​ការិយាល័យ​

តំណាង​បុគ្គលិក​អាជ្ញាធរ​អ​ប្សា​រា​បាន​ជួបជុំគ្នា​ទីស្នាក់ការ​កណ្តាល​ក្នុង​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ទាមទារ​អោយ​ថ្នាក់ដឹកនាំ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅធ្វើ​ការ​នៅ​ទីតាំង​ថ្មី។ ទីតាំង​ថ្មី​របស់​អាជ្ញាធរ​អប្សរា​នឹងត្រូវ​ផ្ទេរ​ទៅ​អតីត​បុរី​រដ្ឋបាល​រប​ស់​សាលាខេត្ត​សៀមរាប ក្នុងស្រុក​បាគង ដែល​ស្ថិតនៅ​ប្រមាណ ២០ គីឡូម៉ែត្រ​​ពី​ក្រុង​សៀមរាប។

បុគ្គលិកអាជ្ញាធរអប្សរាប្រជុំគ្នារកដំណោះស្រាយបន្ទាប់ពីត្រូវប្ដូរទីតាំងកន្លែងធ្វើការ
បុគ្គលិកអាជ្ញាធរអប្សរាប្រជុំគ្នារកដំណោះស្រាយបន្ទាប់ពីត្រូវប្ដូរទីតាំងកន្លែងធ្វើការ ជ័យស្រី
ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​អាជ្ញាធរអប្សរា​ប្រមាណ​២០០​នាក់ តំណាង​អោយ​បុគ្គលិក​ទាំងអស់​៣០០០​នាក់​បាន​ជួបជុំគ្នា​ ទាមទារ​អោយ​​ថ្នាក់ដឹកនាំ​របស់​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ ចំណាយ​មួយ​ចំនួន នៅពេល​ដែល​ពួកគេ​ត្រូវ​ប្តូរ​ទៅ​ធ្វើការ​នៅទីតាំងថ្មី។ ទីតាំងថ្មី​ដែល​ស្ថិតនៅ​ក្នុងអតីត​បុរី​រដ្ឋបាល​របស់សាលា​ខេ​ត្ត​សៀមរាប។

នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមាន​ការ​តវ៉ា​ទាមទារ​ពី ក្រុម​តំណាង​បុគ្គលិក អគ្គនាយក​អាជ្ញាធរ​អប្សរា​ លោក​ ប៊ុន ណារិទ្ធ​ក៏​បាន​ជួបពួកគេ​ដើម្បី ទទួល​យក​សំណើ​​ទៅដោះស្រាយ។ លោកអ៊ឹម សុខរិទ្ធី មន្ត្រី​នាយកដ្ឋាន​​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា ​បាន​រៀបរាប់​ប្រាប់វិទ្យុបារាំង​នៅ​ព្រឹកមិញនេះថា  ដោយសារ​តែ​ទីកន្លែង​ធ្វើការ​នៅឆ្ងាយ​ខ្លាំង បុគ្គលិក​បាន​សំណូមពរ​អោយមាន​ការ​គិត​គូរ​អំពី​ការចំណាយ​លើការ​ធ្វើ​ដំណើរ និងអាហារ​ផងដែរ។ បុគ្គលិក​អាជ្ញាធរ​អប្សរា​ដដែល បាន​បញ្ជាក់អោយដឹងថា អគ្គនាយក​អាជ្ញាធរ​អប្សរា​បាន​ទទួល​យក​សំណើ​​របស់​ពួកគេ​ទៅ​ពិចារណា ហើយថា​មាន​សំណើ​​មួយចំនួន​ទៀត នឹងអាច​បញ្ជូន​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ដើម្បីធ្វើ​សេចក្តី​សម្រេច។

គួរ​បញ្ជាក់ថា បុគ្គលិក​នៃអាជ្ញាធរ​អប្សរា​មិន​សប្បាយ​ចិត្ត ខណៈ​មាន​ការ​ផ្លាស់ប្តូរ​ទីស្នាក់ការ​របស់​អាជ្ញាធរ​អប្សរា ​ទៅ​ទីតាំង​នៃ​បុរី​រដ្ឋបាលរបស់​សាលាខេត្ត​សៀមរាប ស្ថិតនៅ​ចំងាយ​ជិត​២០​គីឡូម៉ែត​ពីក្រុង​សៀមរាបនោះ។

គួរម្លឹកថា ការ​បង្កើតទីតាំង​បុរីរដ្ឋបាល​ដែល​ត្រូវប្រមូល​គ្រប់ស្ថានប័ន​ចំណុះក្រសួង​ទាំងអស់​នៅ​មួយ​កន្លែង នៅ​ក្នុង​ស្រុកបាគងនោះ ធ្លាប់បាន​ទទួល​ការរិះគន់ និង​ការ​ខឹងសម្បារ​របស់​មន្ត្រីរាជការ​ថ្នាក់ខេត្ត​ម្តងហើយ។ នៅពេលនេះ គឺ​មាន​ការ​ផ្លាស់ប្តូរ​ ដោយ​ការិយាល័យ​រដ្ឋបាលថ្នាក់ខេត្ត​ទាំងនោះ នឹង​ត្រូវ​ដាក់ទីតាំង​នៅកន្លែង​ការិយាល័យ​របស់​អាជ្ញាធរ​អប្សរា​ ដែល​នៅ​ក្បែរ​ក្រុង​សៀមរាប ហើយ​អាជ្ញាធរ​អប្សរា ត្រូវទៅ​នៅទីតាំង​អតីត​បុរី​រដ្ឋបាល​វិញ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ