អានតួអត្ថបទ
បទសម្ភាស

បុរី​​រដ្ឋ​បាល​​សៀម​រាប​​នឹង​​ត្រូវ​​ដូរ​​ទី​តាំង​​ជា​​ថ្មី​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បុរី​រដ្ឋ​បាល​ខេត្ត​សៀម​រាប ដែល​ប្រជុំ​ទៅដោយ​សាលា​ខេត្ត​ និង​មន្ទីរ​អង្គ​ភាពនានា​ចំនួន​​ជិត ៣០​ នឹង​ត្រូវ​ផ្លាស់​ប្តូរ​ម្តង​ទៀត​ហើយ ​គឺ​ត្រូវ​ប្តូរ​កន្លែង​ទៅកាន់​ទីតាំង​មួយ​ដែល​ស្ថិត​នៅជិត​ទី​ប្រជុំ​ជន​ខេត្ត​​ជាង​មុន​។ តាម​រយៈ​កិច្ច​ប្រជុំ​កាល​ពី​ពេល​ថ្មីៗ​នេះ ​រវាង​មន្ត្រី​ជាន់​ខ្ពស់​សាលា​ខត្ត​សៀមរាប​ និង​អាជ្ញា​ធរ​អប្សរា​ ​​គេអះ​អាង​ថា ​នឹង​មាន​ការ​សម្រេច​ពីរដ្ឋា​ភិបាល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពី​បុរី​​រដ្ឋ​​បាល​​បច្ចុ​ប្បន្ន​​ ទៅ​​នៅ​​ទីតាំង​​រដ្ឋ​​បាល​​របស់​​អាជ្ញា​​ធរ​​អប្សរា​​វិញ​។ ​ហើយ​រុញ​អាជ្ញាធរ​អប្សរា​ទៅកាន់​បុរី​រដ្ឋ​បាល​ខេត្ត​វិញ ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​បង្កោង​ សង្កាត់​អម្ពិល ចំងាយ​ជាង ២០​គីឡូ​ម៉ែត្រ​ពីទីរួម​ខេត្ត​។ កាល​ពីឆ្នាំ ​២០១១​ មន្ត្រី​រដ្ឋ​បាល​ខេត្ត​សៀម​រាប​​ត្រូវ​បាន​បញ្ជូន​ទៅបំរើ​ការងារ​នៅបុរី​រដ្ឋ​បាល​បច្ចុប្បន្ន ​ហើយ​ក៏មាន​ការរ​អ៊ូរទាំ​ពី​មន្ត្រី​រាជការ​អំពីការ​ចំណាយពេ​លវេលា ​និងថវិ​កា​​ច្រើន​ ក្នុង​ការ​ទៅ​មកក​ន្លែង​ធ្វើ​ការ​របស់ពួ​កគេ។​ ជុំវិញ​ការផ្លាស់​ប្តូរ​ជាថ្មី​នេះ ​លោក ​ប៊ុន ​ថារិទ្ធ​ អភិបាល​រង និង​ជាអ្នក​នាំពាក្យ​សាលាខេត្ត​សៀមរាប​ បាន​ថ្លែងប្រាប់​វិទ្យុបា​រាំង RFI​ តាមរយៈ​​កិច្ចសម្ភាសន៍​ជាមួយ​ ញឹម សុផល ​ដែល​មានខ្លឹមសារ​ដូច​ខាងក្រោម។ 

បុរីរដ្ឋបាលសៀមរាប ដែលនឹងត្រូវផ្លាស់ប្តូរជាថ្មី។
បុរីរដ្ឋបាលសៀមរាប ដែលនឹងត្រូវផ្លាស់ប្តូរជាថ្មី។ រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ