អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​ព្រំដែន​នៅតែ​ជា​ប្រភព​ជម្លោះ​ញាំញី​ឆាកនយោបាយ​ប្រទេស​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ និង​រឿង​តភាគ​ដែល​ធ្វើ​ឲ្យ​លោក​សម រង្ស៊ី​មេដឹកនាំ​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​សរុប​១២​ឆ្នាំ ​ឥឡូវ​នេះ​សកម្មជន​គណបក្ស​សិទ្ធិមនុស្ស​ពីរ​នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្សព្វផ្សាយ​ឯកសារ​ស្តីពី​បញ្ហា​ព្រំដែន។ ​សកម្មជន​គណបក្ស​សិទ្ធិមនុស្ស​ទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ​និង​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ចោទ​ពី​បទ​ញុះញង់​រួច​ហើយ​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។ ព្រឹត្តិការណ៍​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ​បញ្ហា​ព្រំដែន​នៅ​តែ​ជា​អធិករណ៍​មិន​ចេះ​ចប់​នៅ​ក្នុង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា។

សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស ២​នាក់ នៅ​ខេត្តកំពង់ចាម​ត្រូវ​ប៉ូលិស​ចាប់ខ្លួន
សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស ២​នាក់ នៅ​ខេត្តកំពង់ចាម​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ©CEN
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ