អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ថៃ​ខេត្ត​អ៊ូប៊ុន​ដោះលែង​ពលរដ្ឋ​ខ្មែរ​៧​នាក់​

អាជ្ញាធរ​​​ថៃ​​ខេត្ត​​​អ៊ូប៊ុន ​​បាន​​សម្រេច​​ដោះលែង​​ពលរដ្ឋ​​ខ្មែរ​​៧​​នាក់ ​អោយ​​មាន​​សេរីភាព​​វិញ​នៅ​​​ថ្ងៃ​​២៩​​​សីហា​​នេះ។ ​ការ​​សម្រេច​​ដោះលែង​​ពលរដ្ឋ​​ខ្មែរ​​នៅ​​ពេល​​នេះ​ ត្រូវ​​បាន​​អ្នក​​នាំពាក្យ​​ក្រសួង​​ការបរទេស​​កម្ពុជា​​ពន្យល់​​ថា​​ដោយសារ​​ការ​​ខិតខំ​​ខ្នះខ្នែង​​របស់​​មន្ត្រី​​ទូត​​កម្ពុជា​​នៅ​​ខេត្ត​​ស្រះកែវ។ 

ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​ដែល​កម្មករ​ខ្មែរ​​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​រវាង​កម្ពុជា​-ថៃ​
ច្រក​ចេញ​ចូល​អន្តរជាតិ​នៅ​ប៉ោយប៉ែត ​ដែល​កម្មករ​ខ្មែរ​​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​រវាង​កម្ពុជា​-ថៃ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ពលដ្ឋ​ខ្មែរ​​ចំនួន ​៧​​ នាក់​​ដែល​​ត្រូវ​បាន​ប៉ូលីស​ថៃ​ខេត្ត​អ៊ូប៊ុន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ដោយ​ចោទ​ប្រកាន់​អំពី​ការ​ឆ្លងដែន​ខុស​ច្បាប់​នោះ ត្រូវ​បាន​តុលាការ​ថៃ​សម្រេច​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២៩​សីហា​នេះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារទី​៣០​សីហា​។

លោក​កុយ គួង​បាន​អោយ​ដឹង​ថា អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​បាន​ព្យាយាម​ធ្វើ​ការងារ​នេះ​ជាមួយ​អាជ្ញាធរ​ថៃ​របស់​ខេត្ត​អ៊ូប៊ុន ដើម្បី​អាច​ស្នើសុំ​អោយ​មាន​ការ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់ ដែល​គ្មាន​ចេតនា​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​នោះ​ទេ។

ពលរដ្ឋ​ខ្មែរ​ទាំង៧​នាក់​ជា​អ្នក​ភូមិស្រុក​ជាំក្សាន្ត​ខេត្ត​ព្រះវិហារ​បាន​ដើរ​បោចវល្លិ និង​​ស្វែងរក​​អនុផល​​ព្រៃ​ឈើ​​នៅតាម​ព្រំដែន ​ហើយ​​ក៏​​ត្រូវ​​អាជ្ញាធរ​​ថៃ​​ចាប់​​ឃាត់ខ្លួន ​ក្រោម​​ការ​​ចោទ​​ប្រកាន់​​ពី​​​បទ​ល្មើស​​ផ្សេងៗ។

ទន្ទឹម​គ្នា​នេះ កាសែតថៃរ៉ាត់បានផ្សាយអោយដឹងថា ប៉ូលិស​ថៃ​ខេត្ត​ស្រះកែវ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​១៣​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៧​សីហា នៅក្នុង​ខេត្ត​ស្រះកែវ។ ក៏​ប៉ុន្តែ មន្ត្រី​ទូត​របស់​កម្ពុជា​នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ស្តី​អំពី​ការ ការ​ចាប់ខ្លួនពលរដ្ឋខ្មែរទាំង​១៣នាក់​នេះ​ឡើយ​ ហើយ​ថា​មន្ត្រី​អគ្គកុងស៊ុល​​កម្ពុជា​កំពុង​តាមដាន​ស្វែងរក​ព័ត៌មាន​នេះ។

ពលករ​កម្ពុជា​ដែល​គេ​បាន​ធ្វើការ​ចាប់ខ្លួន​នេះ មាន​ប្រុស​ចំនួន​៥​នាក់​ស្រី​៥​នាក់ និង​ក្មេងប្រុស​៣​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ