អានតួអត្ថបទ
កម្ពុជា

គ្រាប់កាំ​ភ្លើងផ្លោង​ជាង៥ម៉ឺន​គ្រាប់​បាញ់​ចូលដីខ្មែរ​

ថ្លែងនៅ​ក្នុង​ទិវា​កាកបាទ​ក្រហម​ពិភពលោក​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​អោយដឹងថា រហូត​មក​ដល់​ពេលនេះ កម្ពុជា​បាន​ទទួល​គ្រាប់ផ្លោង​ពីទាហាន​ថៃ ប្រមាណ​ជាង៥ម៉ឺនគ្រាប់ ​ដែល​ក្នុងចំណោម​នោះមានគ្រាប់​មួយ​ចំនួន​នៅ​មិនទាន់​ផ្ទុះនៅ​ឡើយ។​ ទាហានថៃ​នៅបន្ត​បាញ់​ផ្លោង​មកក្នុង​តំបន់​ឈរជើង​របស់​កងទ័ព​កម្ពុជា​ នៅសមរភូមិ​ប្រាសាទ​តាក្របី​កាលពី​យប់ថ្ងៃ​ទី២ឧសភា មុននឹង​មាន​ការ​ជួបចរចាជាថ្មី​កាលពី​ព្រឹកថ្ងៃ​អង្គារនេះ រវាង​មេកង​ពលក្នុង​សមរភូមិ​ជួរមុខ​កម្ពុជាថៃ។

ទាហាន​ខ្មែរ​​​ដាក់​ពង្រាយ​ការពារ​​ការវាយលុកលុយ​​របស់​កងកម្លាំងថៃ​
ទាហាន​ខ្មែរ​​​ដាក់​ពង្រាយ​ការពារ​​ការវាយលុកលុយ​​របស់​កងកម្លាំងថៃ​ © លាង​ ដឺលុច
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក​ហ៊ុន សែន​បាន​ប្រកាស​អោយ​ដឹង​នៅថ្ងៃនេះ​ថា ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់​ចូលក្នុង​ទឹកដី​កម្ពុជា​ប្រមាណ​ជាង​៥​ម៉ឺន​គ្រាប់ គិត​រហូត​ដល់​ពេល​នេះ។ ហើយ​ក្នុង​ចំណោម​ចំនួន​គ្រាប់​ទាំងនោះ មាន​គ្រាប់​ខ្លះ​នៅ​មិន​ទាន់​ផ្ទុះ​នៅឡើយ​ទេ។ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី គ្រាប់​មិន​ទាន់ផ្ទុះ​ទាំងនេះ​ហើយ​ដែល​ជា​ក្តី​ព្រួយបារម្ភ​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល។

 
បើទោះជា​បាន​ជួបចរចាព្រមព្រៀង​ឈប់បាញ់​ជាច្រើន​លើក​ច្រើនសា​ជាមួយ​ភាគី​កម្ពុជា​ក៏​ដោយ ទាហាន​ថៃ​នៅតែ​បន្ត​ផ្លោងគ្រាប់​ចូល​ក្នុង​តំបន់​ឈរជើង​របស់​ទាហាន​កម្ពុជា​ជារៀងរាល់​យប់ រហូត​ដល់​យប់មិញ​នេះ។ ​យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ នៅក្នុង​ការ​បាញ់​ផ្លោង​អាវុធ​ត្បាល់​ពី​សំណាក់​ទាហាន​ថៃ កាលពី​យប់មិញ​ដែល​ធ្វើ​អោយ​ទាហាន​កម្ពុជា​ម្នាក់​របួស​នោះ មាន​៣១គ្រាប់​បាន​ធ្លាក់​ចូលមក​ក្នុង​បរិវេណ​ប្រាសាទ​តាក្របី។

ជា​ថ្មីម្តង​ទៀត នៅព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​វរសេនីយ៍​ឯក នាក់ វង្ស មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៤២ បាន​ជួប​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​ម្តង​ទៀត​ជាមួយ​ភាគីថៃ ដែល​ការ​ជួបគ្នា​ត្រូវ​បាន​ធ្វើនៅ​ប្រាសាទ​តាមាន់។

ប្រភព​ពី​សមរភូមិ​បាន​អោយដឹងថា ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ឈប់បាញ់​ម្តងទៀត ​ហើយ​យល់ព្រម​ដាក់​កម្លាំង​ស៊ីវិល​ឈរជើងម្ខាង​ពីរនាក់នៅពីរ​ចំនុច ក្នុង​តំបន់​ប្រាសាទ​តាក្របី ហើយ​ការ​ដាក់​ឈរជើង​មនុស្ស​ពីរនាក់​ម្ខាងនេះ ក៏ត្រូវ​បាន​យល់ស្រប​ធ្វើដូច​គ្នា​នៅក្នុង​សមរភូ​ថ្មដូន និង តាមាន់​ផងដែរ។

តាមគម្រោង នៅ​ថ្ងៃពុធ​ស្អែក នឹង​មាន​ការ​ជួបគ្នា​រវាង​យោធា​កម្ពុជា និង​ថៃ​ក្នុង​កម្រិត​ភូមិភាគ​នៅច្រក​អូរស្មាច់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ